លោក Dan Middleton ម្ចាស់គណនី YouTube ឈ្មោះ DanTDM ត្រូវបានគេចាត់ទុកជាអ្នកប្រើ YouTube មានជាងគេបំផុតក្នុងឆ្នាំ ២០១៧ ក្រោយពីលោកអាចរកលុយបានពីបណ្តាញសង្គមវីដេអូនេះបានរហូតដល់ទៅ ១៦.៥១ លានដុល្លារ។
ជាមួយចំណូលដ៏ច្រើនបែបនេះ គឺលោកទទួលបានមកពីការផលិតវីដេអូដោយខ្លួនរបស់គាត់បង្ហាញពីសកម្មភាពលេងហ្គេម Minecraft និង Pokemon បង្ហោះលើ YouTube។
គណនី YouTube ឈ្មោះ DanTDM របស់បុរសវ័យ ២៦ ឆ្នាំរូបនេះ បច្ចុប្បន្នមានចំនួន Subscriber រហូតដល់ ១៦ លាននាក់ និងអ្នកចូលមើលវីដេអូរបស់លោកសុរបចំនួនជាង ១០ ពាន់លាននាក់។
ថ្មីៗនេះដែរ Dan ត្រូវបានអញ្ជើញឱ្យចូលរូបក្នុងកម្មវិធីប្រគំតន្រ្តីទេសចរណ៍មួយនៅឯសាល Opera នាទីក្រុង Sydney ហើយក្រោមវត្តមានរបស់លោក កម្មវិធីនោះ បានលក់សំបុត្រឆាប់អស់បំផុតលំដាប់ទីពីរ ក្នុងប្រវត្តិនៃសាលតន្រ្តីនោះ។
គួរបញ្ជាក់ថា លោក Dan ចាប់បង្ហោះវីដេអូដាក់លើ YouTube ដោយផ្តោតទៅលើទស្សនិជនក្មេងៗដែលមានអាយុក្រោម ១០ ឆ្នាំ ខណៈកំពុងបម្រើការងារនៅក្រុមហ៊ុន Tesco។
លោក Dan និយាយថា គាត់គឺជាតួអង្គគំរូម្នាក់របស់ក្មេងៗ ហើយមានរឿងខ្លះទៀតដែលលោកកំពុងស្វែងយល់បន្ថែមនៅឡើយ៕
ប្រភពព័ត៌មានៈ bbc
មតិយោបល់