វៀតណាមៈ នៅព្រឹកថ្ងៃអង្គារនេះ មានករណីរអិលបាក់ដីមួយ បានកើតឡើងនៅភាគកណ្តាលទីក្រុងញ៉ាត្រាង ប្រទេសវៀតណាម បានបណ្ដាលមនុស្ស ០២នាក់ស្លាប់ និងប្រហែល ១០ នាក់ទៀតរងរបួស ព្រមទាំងផ្ទះ ១០ ខ្នង ត្រូវបានកប់ចូលក្នុងដី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។
លោក Ngo Khac Thinh អនុប្រធានការិយាល័យគ្រប់គ្រងទីក្រុង បានឲ្យដឹងថា ខណៈនេះក្រុមជួយសង្គ្រោះ កំពុងរុករកជនរងគ្រោះ និងបញ្ជូនអ្នករងរបួស ក្នុងហេតុការណ៍នេះ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។
លោក Nguyen Duc Quynh ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យខេត្ត Khanh Hoa បាននិយាយថា មនុស្សចាស់ម្នាក់ និងក្មេងប្រុស អាយុ ០៤ឆ្នាំម្នាក់ ត្រូវបានរកឃើញថាស្លាប់ បន្ទាប់ពីត្រូវបានយកចេញពីគំនរបាក់បែក ដោយកងកម្លាំងសង្គ្រោះ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ៤ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) នៅពេលដែលជនរងគ្រោះ កំពុងដេកលក់៕


មតិយោបល់