ព័ត៌មានបច្ចេកវិទ្យា

Heider Pro Zoom X1 កែវយឹតផ្កាយ អាចប្រើបំពាក់ជាមួយស្មាតហ្វូនសម្រាប់ថតរូបបាន

Heider Pro Zoom X1 គឺជាកែវពង្រីកដែលអាចយឹតរូបភាពពីចម្ងាយមកជិតបានរហូតដល់ទៅ ៦០ តង់ ហើយអាចយកទៅបំពាក់ជាមួយស្មាតហ្វូន ឬកាមេរ៉ាប្រភេទតូចៗមួយចំនួនបានផងដែរ។ វាត្រូវបានរចនាឡើងសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងការឆ្លុះយឹតវត្ថុដែលឋិតនៅទីឆ្ងាយៗ ឆ្លុះមើលផ្កាយ និងសកម្មភាពកីឡាផ្សេងៗជាដើម។

លក្ខណៈពិសេសរបស់កែវយឹតមួយនេះគឺ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនស៊េរីផ្សេងៗដូចជា iPhone និង Samsung ឬក៏កាមេរ៉ាប្រភេទ Compact ភ្ជាប់ជាមួយ ដើម្បីថតផ្តិតរូបភាពបាន ដោយគ្រាន់តែភ្ជាប់បន្ថែមជើងតកាមេរ៉ា TA01 មួយប៉ុណ្ណោះ។ តាមរយៈជើងតកាមេរ៉ានោះ អ្នកអាចប្រើកាមេរ៉ាស្មាតហ្វូនរបស់ខ្លួនថតផ្តិតយកទិដ្ឋភាពឋានព្រះចន្ទ ឬវត្ថុដែលឋិតនៅចម្ងាយច្រើនគីឡូម៉ែត្របានយ៉ាងច្បាស់ ក្នុងកម្រិតគុណភាពរូបខ្ពស់ទៅតាមសមត្ថភាពកាមេរ៉ារបស់ទូរស័ព្ទ។

Heider Pro Zoom X1 ត្រូវបានដាក់លក់លើគេហទំព័រ zoomtelescope ក្នុងតម្លៃ ១២៩ ដុល្លារ៕

មតិយោបល់