ក្រុមហ៊ុន Samsung ប្រកាសថា ខ្លួននឹងមិនធ្វើការកែកុនទូរសព្ទ Galaxy Note 7 ដែលបានប្រមូលចូល ឱ្យថ្មីឡើងវិញ ដើម្បីដាក់លក់នៅក្នុងប្រទេសឥណ្ឌា និងវៀតណាម ឬប្រទេសមួយណា នៅប៉ុន្មានខែខាងមុខ ដូចរបាយការណ៍ព័ត៌មានមួយចំនួនបានលើកឡើងនោះទេ។
សេចក្តីប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពី នៅប៉ុន្មានថ្ងៃមុននេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ Hankyung បានរាយការណ៍ថា ក្រុមហ៊ុន Samsung គ្រោងនឹងកែខៃ Galaxy Note 7 ដែលមានបញ្ហាថ្ម ដោយការបន្ថយកម្រិតថាមពលរបស់វា និងផ្លាស់ប្តូររចនាបថសម្បកថ្មី ហើយរក្សាសមាសធាតុផ្សំខាងក្នុងនៅដដែល ដើម្បីដាក់លក់នៅក្នុងបណ្តាប្រទេសដែលមានទីផ្សារស្មាតហ្វូនកំពុងរីកចម្រើន ដើម្បីបន្ធូរបន្ថយការខាតបង់របស់ខ្លួន និងកាកសំណាល់គ្រឿងអេឡិចត្រូនិក។
ទោះបីជាក្រុមហ៊ុនចេញមុខបដិសេធព័ត៌មាននេះក៏ដោយ ក៏មានរបាយការណ៍ដើមដំបូងមួយថា Samsung កំពុងពិចារណាទៅលើជម្រើសមួយនេះ ហើយចំពោះការបដិសេធនោះ គឺប្រហែលជាដោយសារខ្លួនមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយ។ ដូច្នេះ រឿងនេះគឺវាពិតជាអាចទៅរួច៕

ប្រភពព័ត៌មានៈ gadgets.ndtv
មតិយោបល់