ក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់អាល្លឺម៉ង់ យីហោ BMW នៅទីក្រុងប៉េកាំង ប្រទេសចិន នឹងធ្វើការប្រមូលរថយន្តជិត ២០០,០០០ គ្រឿង ដោយសារបញ្ហាពងសុវត្ថិភាព បន្ទាប់ពីការផលិតឡើងមានកំហុសឆ្គង នេះបើយោងតាមនិយ័តករគុណភាពក្នុងស្រុក និងក្រុមហ៊ុន BMW លើកឡើងដោយផ្ទាល់។
តាមសេចក្តីថ្លែងការមួយ កាលពីថ្ងៃសុក្រនៅលើគេហទំព័រផ្លូវការរបស់ អគ្គរដ្ឋបាលត្រួតពិនិត្យស្តង់ដារគុណភាព បានឲ្យដឹងថា រថយន្តដែលផលិតហើយស្រាប់ចំនួន ១៦៨,៨៦១ គ្រឿង បាននាំចូលមកក្នុងប្រទេសចិន នៅចន្លោះខែធ្នូ ឆ្នាំ ២០០៥ ដល់ខែធ្នូ ឆ្នាំ ២០១១ និងរថយន្តដែលផលិតក្នុងស្រុកចំនួន ២៤,៧៥០ គ្រឿង នៅចន្លោះខែកក្កដា ឆ្នាំ ២០០៥ ដល់ខែធ្នូ ឆ្នាំ ២០១១ នឹងត្រូវប្រមូលយកមកវិញ។
លោក ASDIQ បានថ្លែងថា ម៉ាស៊ីនហ្គាសដែលស្ថិតក្នុងពោងសុវត្ថិភាព រថយន្តដែលធ្វើការប្រមូលនោះ គឺមានបញ្ហា អាចនឹងបែកខូច ឬបង្ករឲ្យមានកម្ទេចកម្ទី និងបណ្តាលឲ្យមានការគំរាមកំហែងដល់សុវត្ថិភាពអ្នកបើក។
ក្រុមហ៊ុនបានប្រកាសថា នឹងផ្លាស់ប្តូរម៉ាស៊ីនហ្គាសនៅក្នុងពងសុវត្ថិភាព ជូនថ្មីដោយមិនគិតថ្លៃ នៅរាល់រថយន្តណាដែលមានបញ្ហាទាំងនោះ។ នៅដើមខែនេះ ក្រុមហ៊ុន BMW ប្រទេសចិនបានថ្លែងថា ពួកគេនឹងប្រមូលរថយន្តចំនួន ២២,៥៤៣ ដែលបាននាំចូល រួមមាន BMW និង Rolls-Royce ដែលមានបញ្ហាដូចគ្នានោះដែរ។
ក្នុងនោះដែរ ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់ពងសុវត្ថិភាព រថយន្ត BMW និង Rolls-Royce ដែលផលិតហើយស្រាប់ នឹងបាននាំចូលក្នុងស្រុក នៅចន្លោះឆ្នាំ ២០១១ និង ឆ្នាំ២០១២ ប្រហែលជាមិនបានរៀបចំត្រឹមត្រូវល្អទេ ដោយសារតែប្រព័ន្ធកម្មវិធី មានបញ្ហាពេលដំឡើង៕
មតិយោបល់