ក្នុងពេលមានផ្ទៃពោះស្ត្រីត្រូវការផលិតឈាម និងសារធាតុរាវច្រើនជាងធម្មតារហូតដល់ទៅ ៥០ភាគរយ។ តែសារធាតុរាវមួយចំនួនត្រូវបានប្រមូលផ្តុំនៅលើខ្នងជើង និងកជើង ដែលជាធម្មតាអ្នកតែងតែហៅថា ជំងឺហើមជើង។
ប្រសិនបើស្ត្រីមានផ្ទៃពោះទាំងឡាយកំពុងតែជួបបញ្ហាបែបនេះមែន តើត្រូវធ្វើដូចម្តេចទៅ? កុំបារម្ភអី ការត្រាំជើងក្នុងទឹកកកអាចដោះស្រាយបាន ហើយមិនតែប៉ុណ្ណោះ វាអាចផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់ស្ត្រីមានផ្ទៃពោះដូចជា៖
– កាត់បន្ថយស្ត្រេស និងថប់អារម្មណ៍
– ជួយឲ្យរាងកាយ និងចិត្ត សម្រាកបានស្រួល
– កាត់បន្ថយការហើម និងឡើងសម្ពាធឈាម
– បំបាត់ការប៉ោងសរសៃ
– បង្កើនចរាចរឈាម និងក្រពេញទឹករងៃ
– សង្គ្រោះពីអាការឈឺក ខ្នង និងស្មា
– សម្រាលដល់ការឈឺចាប់សាច់ដុំ និងអាងត្រគាក
– គេងលក់ស្រួល
– គ្មានការឈឺចាប់ដៃ និងជើង
– ធ្វើឲ្យខួរក្បាលមានភាពស្រស់ថ្លា
– ជួយដោះស្រាយបញ្ហាស្បែកស្ងួត
ចំណាំ៖ មុននឹងអនុវត្ត អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ដើម្បីប្រាដកថា សុខភាពរបស់អ្នកអាចទ្រាំទ្ររួចឬក៏អត់?៕
សូមទស្សនាវីដេអូខាងក្រោម៖
មតិយោបល់