ព័ត៌មានបច្ចេកវិទ្យា

អាចជំនួសកាតធនាគារផ្សេងៗបានជាមួយកម្មវិធី SmartLuy

SmartLuy គឺជាសេវាកម្មដ៏ឆ្លាតវៃក្នុងការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃគ្រប់ប្រព័ន្ធ និងវេរលុយទៅកាន់ក្រុមគ្រួសារ ឬមិត្តភក្តិរបស់លោកអ្នកទូទាំង ២៥ ខេត្តក្រុង ដោយឥតគិតថ្លៃ នៅលើស្មាតហ្វូនគ្រប់ប្រភេទ។

សម្រាប់ប្រិយមិត្តដែលជាអតិថិជនរបស់ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Smart អាចធ្វើការបង្កើតគណនី​ SmartLuy នេះបាន ដោយប្រើលេខទូរស័ព្ទដៃផ្ទាល់ខ្លួនយកមកចុះឈ្មោះនៅលើកម្មវិធី SmartLuy។

លើសពីនេះលោកអ្នកដែលចូលចិត្តទិញឥវ៉ាន់អនឡាញ ក៏អាចយកគណនី SmartLuy មកប្រើសម្រាប់ទិញបានផងដែរ។

សូមបញ្ជាក់ថា៖ ដើម្បីមានលុយនៅក្នុងគណនី SmartLuy ប្រិយមិត្តត្រូវយកលុយទៅដាក់នៅតាមភ្នាក់ងារ SmartLuy ឬ Smart Shop ដែលមាននៅជិតលោកអ្នក ចំណែកឯការដកលុយវិញក៏ដូចគ្នាអីចឹងដែរ៕

ចុចដោនឡូដកម្មវិធី
iOS | Android

មតិយោបល់