ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Xiaomi នឹងបញ្ចេញកាមេរ៉ា Yi 4K+ លំដាប់លេខ ១ ពិភពលោក

ក្រុមហ៊ុន Xiaomi មានចក្ខុវិស័យចង់បញ្ចេញផលិតផល Yi ដែលជាកាមេរ៉ា 4K+ មានសមត្ថភាពផ្តិតយករូបសកម្មភាពដ៏រស់រវើក នាព្រឹត្តិការណ៍ CES ឆ្នាំ ២០១៧ ខាងមុខ។

Yi 4K+ គឺជាកាមេរ៉ាជំនាន់ទី៣ របស់ក្រុមហ៊ុន Xiaomi ហើយវាអាចនឹងក្លាយជាកាមេរ៉ា 4K លំដាប់លេខមួយនៅលើពិភពលោក ដែលអាចថតវីដេអូបានក្នុងកម្រិតល្បឿន 60fps។ អ្នកប្រើប្រាស់ផលិតផល Yi 4K ជំនាន់មុនពិតជាចូលចិត្តនឹងស្រលាញ់ផលិតផលកាមេរ៉ាត្រកូល Yi នេះខ្លាំងណាស់ ហើយគ្រប់គ្នាកំពុងតែចាប់អារម្មណ៍ និងទន្ទឹងរង់ចាំមើលថា តើជំនាន់ថ្មីរបស់ផលិតផលវា នឹងពាំនាំមកជាមួយលក្ខណ:ពិសេសបែបណាខ្លះទៅ។
ចំពោះកាមេរ៉ា Yi 4K+ ជំនាន់ថ្មីនេះដែរ វានឹងដាក់តាំងពិព័រណ៍នៅឯព្រឹត្តិការណ៍ CES ឆ្នាំ ២០១៧ នាទីក្រុង Las Vegas ខាងមុខនេះ៕

ប្រភពព័ត៌មាន៖ gsmarena.com

មតិយោបល់