ព័ត៌មានបច្ចេកវិទ្យា

ទូរស័ព្ទ Asus X00GD ចេញមកជាមួយទំហំថ្មធំអស់ស្ទះ 4,850 mAh ដើរដោយប្រព័ន្ធ Android 7.0 ចុងក្រោយទៀត

ទូរស័ព្ទដៃវ័យឆ្លាតស៊េរីថ្មី របស់ក្រុមហ៊ុន Asus ត្រូវបានផ្តល់អាជ្ញាប័ណ្ណជូនដោយអាជ្ញាធរទូរគមនាគមន៍ TENNA នៃប្រទេសចិន ឲ្យបញ្ចេញទូរស័ព្ទដៃស៊េរី X00GD បំពាក់ដោយអង្គប្រតិបត្តិជំនាន់ Octa-Core ល្បឿន 1.5GHz និងមានអេក្រង់ HD ទំហំ ៥.២ អ៊ីង។

ទូរស័ព្ទដៃ X00GD មានអង្គចងចាំបីជម្រើសគឺ 2/3/4GB រួមទាំងអង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនមានបីជម្រើសដូចគ្នាដែរ គឺ 16/32/64GB។ កាមេរ៉ាផ្នែកខាងមុខទំហំ ៨ មេហ្គាភិចសែល រីឯផ្នែកខាងក្រោយមានទំហំ ១៣ មេហ្គាភិចសែល។ វាមានទម្ងន់ស្រាលប្រមាណ ១៦៩.៥ ក្រាម។

លើសពីនេះទៅទៀត វាមានបំពាក់ដោយថ្មដែលថាមពលដ៏ធំរហូតដល់ ៤,៨៥០ mAh ហើយដំណើរការដោយប្រព័ន្ធ Android 7.0 Nougat ជំនាន់ចុងក្រោយថែមទៀត។

ការរចនាប៊ូតុង Home របស់ទូរស័ព្ទដៃនេះ មានរាងមូលទ្រវែង ភ្ជាប់មកជាមួយប្រព័ន្ធស្កេនក្រយៅដៃ ដែលមានដំណើរការរយ៉ាងរហ័ស។ សម្រាប់អ្នកដែលចូលចិត្តលេងពណ៌ទូរស័ព្ទ គឺថា Asus X00GD ផ្តល់ជូនបីជម្រើសមានដូចជា៖ ពណ៌មាស ពណ៌ផ្កាឈូកមាស និងពណ៌ខ្មៅ។ បច្ចប្បន្ននេះ តម្លៃលក់របស់ទូរស័ព្ទដៃវៃឆ្លាតមួយនេះ គឺមិនទាន់បានដាក់ចេញមកនោះទេ ប៉ុន្តែចំពោះទូរស័ព្ទដៃត្រកូល ASUS ជំនាន់មុនៗ គឺថាតម្លៃមធ្យមទេ តែបើសមត្ថភាពវិញអាចឈានដល់កំពូលទូរស័ព្ទដៃបាន៕
ប្រភពព័ត៌មាន៖ gmsarena.com

មតិយោបល់