ព័ត៌មានបច្ចេកវិទ្យា

ស្មាតហ្វូនអេក្រង់ប៉ុនណា ដែលមានប្រជាប្រិយភាពខ្លាំងជាងគេ?

Phablets គឺជាទូរស័ព្ទដៃណាដែលមានអេក្រង់ទំហំចាប់ពី ៥.០ → ៦.៩ អ៊ីញ គឺជាខ្នាតអេក្រង់កំពុងស៊ីចំណែកទីផ្សារខ្នាតអេក្រង់ទាំងតូច និងធំជាងវា។ យោងតាម អ្នកវិភាគទូរស័ព្ទដៃពីក្រុមហ៊ុន Flurry បានថ្លែងថា Phablets ដូចជា iPhone Plus ឃើញថាកំពុងមានសន្ទុះងើបឡើងជាលំដាប់ៗ ស្ថិតក្នុងសម័យកាលនេះ។
ចំណែកឯទូរស័ព្ទដៃដែលមានអេក្រង់ចាប់ពី ៣.៥ → ៤.៩ អ៊ីញ ដូចជា iPhone ធម្មតា កំពុងតែធ្លាក់ចុះពីចំណែកទីផ្សារ ក្នុងពេលបីឆ្នាំចុងក្រោយនេះ ប៉ុន្តែនៅតែមានប្រជាប្រិយភាពខ្ពស់ជាងគេដដែល សម្រាប់ទូរស័ព្ទដៃអេក្រង់ផ្សេងៗទៀតវិញ ហាក់បីដូចជាកំពុងតែស្ថិតក្នុងដំណាក់កាលទ្រឹង ក្នុងរយៈបីឆ្នាំចុងក្រោយដូចគ្នា។

ការបកស្រាយ៖
• Smartphones Smaller ជាទូរស័ព្ទដៃមានអេក្រង់ទំហំក្រោម ៣.៥ អ៊ីញ
• Smartphones ជាទូរស័ព្ទដៃមានអេក្រង់ទំហំចាប់ពី ៣.៥ → ៤.៩ អ៊ីញ
• Phablets ជាទូរស័ព្ទដៃមានអេក្រង់ទំហំចាប់ពី ៥.០ → ៦.៩ អ៊ីញ
• Tablets ជាក្តាចុចបច្ចេកវិជ្ជា ឬហៅថាថេប្លេត មានអេក្រង់ចាប់ពី ៧.០ → ៨.៤ អ៊ីញ
• Tablets Lager ជាក្តាចុចបច្ចេកវិជ្ជា ឬហៅថាថេប្លេត មានអេក្រង់ចាប់ពី ៨.៥ ឡើងទៅ

ប្រកាសលទ្ធផល៖

ប្រភពព័ត៌មាន៖ businessinsider.com

មតិយោបល់