ព័ត៌មានបច្ចេកវិទ្យា

iPad ឆ្នាំ ២០១៧ នឹងមាន ៣ ម៉ូដែល អេក្រង់ចាប់ពី ៩.៧ អីុញ

យោងតាមរបាយការណ៍ចុងក្រោយរបស់អ្នកឯកទេសវិភាគមកពីក្រុមហ៊ុន KGI Securities គឺលោក Ming-Chi Kuo បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងធ្វើការជាមួយ iPad ស៊េរីថ្មី ៣ ម៉ូដែល ដែលមានអេក្រង់ទំហំខុសៗ គឺ ១២.៩ អីុញ, ៩.៧ អីុញ, និង ១០-១០.៥ អីុញ ហើយវាត្រូវបានគេរំពឹងថា នឹងប្រកាសចេញនៅរយ:ពេល ៣ ខែខាងមុខ។ ចំពោះពីរម៉ូដែលដំបូង វានឹងបំពាក់បន្ទះឈីប A10x ថ្មី ឯម៉ូដែលអេក្រង់ ៩.៧ អីុញ នឹងប្រើបន្ទះឈីប A9 ផលិតដោយក្រុមហ៊ុន Samsung។ ព័ត៌មាននេះ គឺប្រហាក់ប្រហែលគ្នាទៅនឹងរបាយការណ៍មុនរបស់លោក Kuo ដែលបានបោះផ្សាយនៅចុងខែកញ្ញា។

របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា iPad Pro ជំនាន់ទី ២ និង iPad Air ជំនាន់ថ្មី នឹងមានគែមអេក្រង់តូច ហើយ iPad ថ្មីមួយម៉ូដែលទៀត នឹងមានទំហំប៉ុន iPad Pro ជំនាន់បច្ចុប្បន្ន ជាមួយការបំពាក់ Hardware ដែលមានសមត្ថភាពកម្រិតទាប ដើម្បីបំពេញតម្រូវការអតិថិជនដែលចង់បាន iPad តម្លៃថោក។ ចំពោះ iPad Mini ជំនាន់ថ្មីដែលមានទំហំអេក្រង់ ៧.៩ អីុញ ប្រហែលជានឹងមិនមានចេញនោះទេ៕
ប្រភពព័ត៌មាន៖ techgig

មតិយោបល់