តាមរយៈរូបគំរូប៉ាតង់ថ្មីមួយរបស់ក្រុមហ៊ុន Apple ទើបទទួលបានអាជ្ញាបណ្ណពីគណកម្មការប៉ាតង់អាមេរិក USPTO បង្ហាញថា ទូរសព្ទ iPhone ថ្ងៃអនាគតដ៏ខ្លីខាងមុខ នឹងអាចជួយឱ្យអ្នកប្រើប្រាស់គេងលក់បានកាន់តែល្អប្រសើរ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក នឹងបំពាក់ប្រព័ន្ធថ្មីនៅលើទូរសព្ទដៃ iPhone ដែលវាអាចប្រមូលទិន្នន័យពេលម៉ោងលោកអ្នកភ្ញាក់ពីដំណេក និងឋិតក្នុងដំណេក ដើម្បីជំរុញឱ្យទម្លាប់នៃការទទួលទានដំណេកប្រព្រឹត្តទៅត្រឹមត្រូវតាមក្បូនខ្នាតវេជ្ជសាស្រ្ត។
ឯកសារប៉ាតង់នោះព័រណ៍នាបន្ថែមថា Apple នឹងប្រើវិធីសាស្រ្តថ្មី ដើម្បីគ្រប់គ្រងម៉ោងរោទិ៍ និងសារផ្តល់ដំណឹងដោយស្វ័យប្រវតិ្ត ហើយរៀបចំពេលវេលាគេងនៅពេលយប់ និងក្រោកពីដំណេកនៅពេលព្រឹក ឱ្យបានកាន់តែប្រសើរ សម្រាប់អ្នកប្រើប្រាស់ម្នាក់ៗ។
ប្រព័ន្ធតាមដានដំណេកថ្មីនោះ ដំណើរការទៅបានតាមឧបករណ៍ចាប់សញ្ញា ឬហៅថាអង្គញាណ Biometric និងទិន្នន័យប្រមូលបានពីឧបករណ៍ដែលអាចជា iPhone ឬ Smartwatch ដើម្បីរៀបចំកាលវិភាគដំណេកដ៏សមរម្យមួយ៕

សូមរំឭកថា Apple ត្រូវគេរាយការណ៍ថា នឹងផ្តោតសំខាន់ខ្លាំងទៅលើមុខងារគាំពារសុខភាពតាមរយៈផលិត iOS Devices ជំនាន់បន្ទាប់របស់ខ្លួន ហើយក្នុងនោះ ក៏មានដែរគម្រោងកែប្រែ iPhone ទៅជាគ្លីនិកសុខភាពប្រចាំកាយក្នុងដៃរបស់អ្នកប្រើប្រាស់៕
ប្រែសម្រួលៈ សេង, ប្រភពៈ mashable
មតិយោបល់