យោងតាមប្រភពព័ត៌មានចេញផ្សាយនៅលើគេហទំព័រ Mac Rumors និង 9to5 Mac នៅថ្ងៃនេះ អំពីរបាយការណ៍ថ្មីមួយដែលទទួលបានពីអ្នកទម្លាយព័ត៌មានក្រុមហ៊ុន Apple ដ៏ប្រាកដប្រជាមួយរូប គឺលោក Kuo Ming-chi ថា iPhone ជំនាន់បន្ទាប់ នឹងបំពាក់ប្រព័ន្ធប្រព័ន្ធការពារសុវត្ថិភាពទម្រង់ថ្មី។
អ្នកវិភាគផលិតផល Apple ជនជាតិតៃវ៉ាន់រូបនេះ បានបន្ថែមថា ដោយសារតែបច្ចេកវិជ្ជាសម្គាល់ផ្ទៃមុខ នឹងមិនអាចអភិវឌ្ឍឱ្យបានរួចរាល់ទាន់មុនរដូវស្លឹកឈើជ្រុះ ក្រុមហ៊ុននឹងពឹងផ្អែកទៅលើអង្គញាណស្គេនក្រយៅដៃ និងការថតផ្ទៃមុខផ្គួបគ្នាជំនួសសិន មុននឹងដកការប្រើប្រាស់ម្រាមដៃដើម្បីដោះសោចេញទាំងស្រុង។
គួរឱ្យភ្ញាក់ផ្អើលជាងនេះ អ្នកបើកកកាយព័ត៌មានលាក់ការរបស់ក្រុមហ៊ុន Apple ដ៏ល្បីល្បាញរូបនេះ បានអះអាងបន្ថែមថា iPhone 8 នឹងរចនាជាមួយអេក្រង់ដែលក្រាលគ្របលើផ្ទៃទូរស័ព្ទទាំងស្រុងតែម្តង ពោលគឺ វាគ្មានស៊ុមព័ទ្ធជុំវិញទៀតឡើយ ហើយក្រុមហ៊ុន ក៏នឹងលះបង់ចោលបច្ចេកវិជ្ជាស្កេនក្រយៅដៃ ដែលខ្លួនបានទិញពីក្រុមហ៊ុន AuthenTec កាលពី ៤ ឆ្នាំមុន រួចដាក់ជំនួសមកវិញដោយបន្ទះស្កេនក្រយៅដៃប្រើប្រាស់កញ្ចក់អ៊ុបទិកក្រោលនៅខាងក្រោមស្រទាប់អេក្រង់របស់ទូរសព្ទ។
គួរបញ្ជាកថា ព័ត៌មានស្តីពីលក្ខណៈសម្បត្តិរបស់ iPhone ឆ្នាំ ២០១៧ ដែលនឹងចេញក្នុងពេលឆាប់ៗខាងមុននេះ ក៏ធ្លាប់បានបែកលេចកន្លងមករួចហើយដែរ ប៉ុន្តែ ម្តងនេះ វាគឺកាន់តែជឿជាក់ ដោយសារតែព័ត៌មានទាំងនោះ បានបែកធ្លាយចេញពីមាត់របស់លោក Kuo៕

ប្រភពព័ត៌មាន៖ forbes
មតិយោបល់