ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូនឈានលំដាប់ពិភពលោក Huawei បានបើកកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី គន្លឹះថតរូបស្អាត ដោយប្រើប្រាស់ស្មាតហ្វូន Huawei នៅហាងលក់នំបុ័ង Tous les Jours កាលពីរសៀលថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១៧។ កម្មវិធី វគ្គបណ្តុះបណ្តាល គន្លឹះថតរូបស្អាត ដោយប្រើប្រាស់ស្មាតហ្វូន Huawei លើកនេះ គឺជាលើកទីប្រាំមួយហើយ ដែលបង្រៀនដោយ លោក Miller Snap ដែលជាជាងថតរូបអាជីព ដ៏ល្បីមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា។
ចំនួនអ្នកចូលរួមសិក្សាតាំងពីវគ្គ ១ ដល់ វគ្គ៦ សរុបជាង ១០០ នាក់ ទូទាំង៤ ខេត្តក្រុង៖ ភ្នំពេញ ក្រុងព្រះសីហនុ សៀមរាប និងបាត់ដំបង ក្រោមវត្តមាន លោកគ្រូ Hilarion Ignatius G ជាជាងថតរូបល្បីឈ្មោះនៅប្រទេសកម្ពុជា និងសិង្ហបុរី, លោក Miller Snap ជាងថតរូបអាជីពប្រចំាទស្សនាវដ្តី Lady, លោក ឡាង សុលីណា និង លោក SJ Jack ជាងថតរូបអាជីពល្បីឈ្មោះប្រចាំប្រទេសកម្ពុជា។ ពិសេសជាងនេះទៅទៀត ក៏មានការចូលពីតារាបង្ហាញម៉ូតល្បីឈ្មោះជាច្រើនផ្សេងទៀតដូចជា កញ្ញា ហង្ស់ សូរីយ៉ាន់, កញ្ញា ភីយ៉ា វេកា និង កញ្ញា ចាន់ ផារុំ។
លោក អែម យុទ្ធូ បានឲ្យដឹងថា គោលបំណងនៃការបង្កើតថ្នាក់បង្រៀនដល់អ្នកប្រើប្រាស់ស្មាតហ្វូន Huawei គ្រប់ប្រភេទ ដោយសារ Huawei ចង់ផ្សារភា្ជប់ទំនាក់ទំនង និងការយកចិត្តទុកដាក់ចំពោះអតិថិជន និងផ្តល់អត្ថប្រយោជន៍ច្រើនទ្វេដងដល់ពួកគាត់ ជាពិសេសលើគន្លឺះ និងជំនាញបន្ថែមផ្នែកថតរូបស្រស់ស្អាត និងបែបអាជីព សិល្បៈស៊ីវិល័យ ហាសក្លាស និង អេឡេហ្គេន។ “ក្រៅពីចំណេញបានកាដូច្រើនសន្ធឹកសន្ធាប់ពីការជាវស្មាតហ្វូន Huawei របស់យើង អតិថិជនអាចចំណេញចំណេះជំនាញថតរូបស្អាតបន្ថែមទៀត សម្រាប់ការប្រើការប្រចាំថ្ងៃ ឬការកម្សាន្ត។ ម្យ៉ាងទៀត ពួកគាត់អាចមានឱកាសឈ្នះរង្វាន់ប្រចាំសប្តាហ៍យ៉ាងច្រើន ពីកម្មវិធីប្រកួតថតរូបរបស់ Huawei ឬការចាប់រង្វាន់ផ្តល់សំណាងផ្សេងទៀតផង។ អាស្រ័យហេតុនេះ សូមប្រញាប់រួសរាន់ឡើង ជាវស្មាតហ្វូន Huawei ឥឡូវនេះ ដើម្បីទទួលបានកាដូ និងអត្ថប្រយោជន៍យ៉ាងច្រើនលើសពីការរំពឹងទុក”។
មានវត្តមាននៅក្នុងកម្មវិធី វគ្គបណ្តុះបណ្តាលគន្លឹះថតរូបស្អាតរបស់ក្រុមហ៊ុន Huawei កញ្ញា សុផា ភារី ដែលជាអតិថិជនស្មាតហ្វូន Huawei P10 Plus បានឲ្យដឹងថា “ដំបូងខ្ញុំមិនដឹងថាតើគួរប្រើប្រាស់ស្មាតហ្វូនប្រភេទណាទេ ប៉ុន្តែឮគេល្បីល្បាញ និងផ្សព្វផ្សាយពីស្មាតហ្វូនស៊េរីរបស់ Huawei P10 & P10 Plus ហើយចឹងក៏សាកជាវប្រើ។ ពេលជាវប្រើទើបដឹងថាក្រុមហ៊ុន Huawei ពិតជាផ្តល់ច្រើនលើសពីការគិត។ ខ្ញុំស្រឡាញ់ស្មាតហ្វូន Huawei P10 Plus ខ្លាំងណាស់ ពីព្រោះវាអាចផ្តិតយករូបភាពបានស្រស់ស្អាត មិនចាញ់កាមេរ៉ាអាជីពទេ”។
បច្ចុប្បន្ន ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM)៕
មតិយោបល់