អាហ្វហ្គានីស្ថានៈ ពួកយុទ្ធជនក្រុម ISIS បានសម្លាប់បុគ្គលិកកាកបាទក្រហមចំនួន ៦នាក់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) អំទ្បុងពេលពួកគេដឹកជំនួយសង្គ្រោះបន្ទាន់ ទៅ
កាន់តំបន់ដែលទទួលរងការវាយប្រហារដោយព្យុះព្រិល សម្លាប់មនុស្សរាប់សិបនាក់ នៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន ។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នកនាំពាក្យ ICRC លោកថូម៉ាស បានបញ្ជាក់ថា បុគ្គលិកពីរនាក់ផ្សេងទៀត បានបាត់ខ្លួនផងដែរ បន្ទាប់ពីការវាយ
ប្រហារកាលពីថ្ងៃពុធ ក្នុងខេត្តជូចាន់ ភាគខាងជើងប្រទេស ប៉ុន្តែមិនទាន់មានក្រុមណាចេញមុខមកទទួលខុសត្រូវ
ចំពោះការវាយប្រហារនេះ នៅឡើយទេ ខណៈដែលប្រតិបត្ដិការស្វែងរក បុគ្គលិកបាត់ខ្លួនទាំងពីរនាក់ កំពុងត្រូវបានដំណើរទ្បើង។
សូមជំរាប អាហ្វហ្គានីស្ថាន ជាប្រទេសដែលមានក្រុមភេរវករ បោះមូលដ្នានឈរជើងច្រើនជាងគេ
បំផុតលើពិភពលោក៕
មតិយោបល់