Post News Media ព័ត៌មានបច្ចេកវិទ្យា Samsung បើកឱ្...

Samsung បើកឱ្យមានការកម្ម៉ង់ទិញ Galaxy S8+ RAM 6GB នៅកូរ៉េ

ក្រុមហ៊ុន Samsung បានចាប់ផ្តើមបើកឱ្យមានការកម្ម៉ង់ទិញ Galaxy S8 និង S8+ ក្នុងប្រទេសកូរ៉េខាងត្បូងហើយនៅថ្ងៃនេះ។

អតិថិជននានា អាចបញ្ជាទិញបានមិនត្រឹមតែនូវម៉ូឌែលបំពាក់ RAM ទំហំ ៤ ជីហ្គាបៃយ៍ ប៉ុណ្ណោះទេ ប៉ុន្តែ ម៉ូឌែល Galaxy S8+ ពណ៌ខ្មៅ ប្រើ RAM ទំហំ ៦ ជីហ្គាបៃយ៍ និងអង្គចងចាំជាប់ម៉ាស៊ីនទំហំ ១២៨ ជីហ្គាបៃយ៍ ក៏បានដែរ ក្នុងតម្លៃប្រមាណជាង ១,០០០ ដុល្លារអាមេរិក។ សម្រាប់អ្នកដែលបញ្ជាទិញមុននូវម៉ូឌែលនេះ នឹងទទួលបានឌុយ Samsung DeX មួយ សម្រាប់តភ្ជាប់ជាមួយអេក្រង់កុំព្យូទ័របន្ថែមដោយឥតគិតថ្លៃ។

កន្លងមក សម្រាប់ Galaxy S8+ ដែលមានជម្រើសទំហំផ្ទុក ១២៨ ជីហ្គាបៃយ៍ និង RAM ទំហំ ៦ ជីហ្គាបៃយ៍ គឺមានដាក់លក់តែក្នុងទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូងប៉ុណ្ណោះ ប៉ុន្តែ ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៍ថា កំពុងគិតគូរនាំវាចូលទៅកាន់ទីផ្សារនៃតំបន់ដទៃផ្សេងទៀតផងដែរ។

គួររំឭកថា Galaxy S8 ម៉ូឌែលធម្មតា គឺមានតម្លៃប្រហែល ៨២២ ដុល្លារ ខណ: Galaxy S8+ ប្រើ RAM ទំហំ ៤ ជីហ្គាបៃយ៍ ថ្លៃប្រមាណ ៨៧០ ដុល្លារ៕

ប្រភពព័ត៌មាន: gsmarena