ក្រុមហ៊ុន Apple បានបញ្ឈប់ការងារវិស្វកររបស់ខ្លួនម្នាក់ឈ្មោះ Ken Bauer ក្រោយពីកូនស្រីរបស់គាត់បានថតបង្ហាះវីដេអូទាក់ទងទៅនឹងទូរសព្ទដៃ iPhone X លើគេហទំព័រ YouTube មុខពេលប្រកាសចេញ។ កូនស្រីរបស់គាត់ម្នាក់នោះ មានឈ្មោះថា Brooke Beterson ហើយវីដេអូរបស់នាងត្រូវបានលុបចេញពីបណ្តាញសង្គមវីដេអូរបស់ Google ភ្លាមៗ បន្ទាប់ពីវាត្រូវបានចែកបន្តពេញបណ្តាញអិុនធើណែត។
យោងតាមសេចក្តីរាយការណ៍ពីគេហទំព័រ Phone Arena ទូរសព្ទដៃ iPhone X នោះគឺជាកម្មសិទ្ធិរបស់បុគ្គលិកក្រុមហ៊ុន Apple និងមិនមែនផលិតចេញសម្រាប់លក់ទៅអតិថិជននោះទេ។ ម្លោះហើយ វាមាននូវព័ត៌មានរសើបមួយចំនួនដូចជា លេខកូដម៉ូឌែលសម្រាប់ផលិតផលដែលមិនបានបើកបង្ហាញ និងអាចស្តែងឱ្យឃើញពីគម្រោងការអនាគតរបស់ក្រុមហ៊ុន និងកូដ QR ពិសេសៗជាដើម។
https://www.youtube.com/watch?v=RBeD8E2xxck
គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមានគោលនយោបាយរឹតត្បិតព័ត៌មានទាក់ទងទៅនឹងផលិតផលរបស់ខ្លួនខ្លាំងបំផុត មុនពេលវាត្រូវបានបើកបង្ហាញជាផ្លូវការ ហើយសូម្បីតែទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុន ដែលរហូតមកទល់ពេលនេះ សាធារណជនអាចមើលបានត្រឹមតែបរិវេណខាងក្រៅតែប៉ុណ្ណោះ៕
ក្រោយពីមានការបណ្តេញឱពុករបស់ខ្លួនចេញពីការងារ កញ្ញា Brooke ក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់ក្រុមហ៊ុន។ នាងថា «ធ្វើការនៅក្រុមហ៊ុន Apple មិនថាអ្នកជាមនុស្សល្អយ៉ាងនោះទេ ប្រសិនបើល្មើសនឹងច្បាប់ក្រុមហ៊ុន អ្នកនឹងមិនត្រូវបានអត់ឱនឡើយ»។
ជាមួយគ្នានោះដែរ យោងតាមគេហទំព័រ Engadget នាង Brooke ក៏បានចេញវីដេអូបកស្រាយមូលហេតុដែលនាងថត iPhone X បង្ហោះផងដែរ ហើយនាងថា ឱពុករបស់នាងយល់ពីការសម្រេចចិត្តនោះ ហើយមិនខឹងចំពោះក្រុមហ៊ុន Apple ឡើយ៕
https://youtu.be/XQzGKwjr_js
មតិយោបល់