ការថត Slow Motion ឬហៅថាវីដេអូយឺតៗ បានដាក់ឲ្យប្រើប្រាស់នៅលើ iPhone ចាប់ពីជំនាន់ 5s ឡើងទៅ។ វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ថតចាប់យកចលនាវីដេអូបានច្រើនកម្រិត តាមកម្មវិធី Camera ដែលមាននៅលើ iPhone ស្រាប់ ហើយក្រោយមកកម្មវិធី នឹងធ្វើការពន្យឺតចលនានៃវីដេអូត្រង់ផ្នែកណាមួយ ដើម្បីផ្តល់ជូនការមើលវីដេអូបែបយឺតៗឲ្យកាន់តែជាក់ច្បាស់។
លោកអ្នកនឹងត្រូវការមុខងារថតរូបមួយនេះជាចាំបាច់ ស្ថិតក្នុងកាលៈទេសៈដែលលោកអ្នកចង់ថតសកម្មភាព លោតចូលទឹក ធ្វើម្ហូប ទាត់បាល់បញ្ចូលទី ចាក់រូបលើកាហ្វេ ក្រឡុកស្រា និងសកម្មភាពផ្សេងៗជាច្រើនទៀត តាមចំណង់ចំណូលចិត្ត។
ចំណាំ៖ មុខងារនេះមានតែនៅលើ iPhone ចាប់ពីស៊េរី 5s ឡើងទៅប៉ុណ្ណោះ!
របៀបថត Slow Motion
១ – បើកកម្មវិធី Camera
២ – អូសឆ្វេង ឬស្តាំដើម្បីរំកិលទៅកាន់ការថតបែប Slow Motion
៣ – ចុចលើប៊ូតុងថត ពណ៌ក្រហម ដើម្បីចាប់ផ្តើមការថត Slow Motion
របៀបកំណត់ប្លង់យឺតៗនៃវីដេអូ
១ – បើកកម្មវិធី Photo
២ – ចុចលើប៊ូតុង Albums រួចចុចចូលម៉ឺនុយ Slo-mo ដែលជាពាក្យកាត់របស់ Slow Motion
៣ – ចុចលើវីដេអូដែលទើបនឹងថតរួច បន្ទាប់មក ចុចលើប៊ូតុង ត្រេបីជួរ
៤ – ចាប់ទាញចំណុចចាប់ផ្តើម និងបញ្ចប់លើរបា Slo-Mo ដើម្បីកំណត់ប្លង់ដែលត្រូវបង្ហាញជាភាពយឺតៗ បន្ទាប់មក ចុចលើប៊ូតុង Play ចំកណ្តាល ដើម្បីផ្ទៀងផ្ទាត់ការកំណត់ បន្ទាប់មកទៀត សូមចុចលើពាក្យថា Done ជាការស្រេច
៥ – ជាចុងក្រោយ លោកអ្នកនឹងទទួលបានខ្សែវីដេអូ សកម្មភាពយឺត និងធម្មតាលាយឡំគ្នា ទៅតាមការកំណត់។
មតិយោបល់