
i.Con Condom បានតាំងខ្លួនឯងថា ជាស្រោមអនាម័យឆ្លាតវៃបំផុតទីមួយលើលោក វាគឺជាកងដែលរុំព័ទ្ធពីលើនៃគល់ស្រោមអនាម័យ ដែលអាចប្រើបានម្តងហើយម្តងទៀត ថែមទាំងបានអះអាងថា មានសមត្ថភាពវាស់ចង្វាក់នៃការរួមភេទ នឹងធ្វើការអង្កេតដឹងពីប្រភេទមេរោគ ឬជំងឺស្វាយបានផងដែរ។
កងរុំ ហៅថា i.Con នេះត្រូវបានប្រកាសចេញតាំងពីខែ កក្កដា មកម្ល៉េះ តែឥឡូវនេះទើបតែដាក់ឲ្យកុម្ម៉ង់ទិញទុកជាមុន ក្នុងតម្លៃ ៧៤ ដុល្លារ រីឯក្រុមហ៊ុនក៏បានលើកឡើងថា គេពុំទាន់ទទួលលុយជាមុនទេ ដរាបណាផលិតផលនេះមិនទាន់បញ្ចេញមក។
ម្យ៉ាងវិញទៀត កងរុំ i.Con សន្យាថា នឹងឆ្លើយតបរាល់សំណួរដែលទាក់ទងទៅនឹងការរួមភេទរបស់លោកអ្នក។ កុំបារម្ភថាតើវានឹងឆ្លើយតបបែបណា គឺវានឹងភ្ជាប់គ្នាជាមួយនឹងកម្មវិធីស្មាតហ្វូនតាមរយៈ Bluetooth រួចធ្វើការវិភាគចេញជាទិន្នន័យដែលលោកអ្នកត្រូវការ។
យោងតាមគេហទំព័រដែលអាចធ្វើការកុម្ម៉ង់ទិញ កងរុំ i.Con បានឲ្យដឹងថា វាអាចឆ្លើយនូវសំនួរមានដូចជា៖
- តើល្បឿននៃការសម្រុកបែបណា?
- តើល្បឿននៃការសម្រុកប៉ុន្មាន?
- តើចំនួនកាឡូរីប៉ុន្មានដែលត្រូវបានដុតបំផ្លាញពេលរួមភេទ?
- តើអ្នកទទួលបានការរួមភេទប៉ុន្មានដងហើយ?
- តើសីតុណ្ហភាពជាមធ្យមនៃស្បែកប្រដាប់ភេទកម្រិតណា?
- តើប្រដាប់ភេទរបស់អ្នកទំហំប៉ុនណា?
- តើចំនួនប្រដាប់ភេទស្រីផ្សេងគ្នាប៉ុន្មាននាក់ដែលធ្លាប់បានដាក់ចូល?
បញ្ជាក់៖ ព័ត៌មានទាំងនេះសម្តៅទៅលើកងរុំស្រោមអនាម័យបុរស។
កងរុំនេះ នឹងចេញមកជាមួយប័ណ្ណធានារយៈពេល ១ ឆ្នាំ និងមានរន្ធដោតសាកជាប្រភេទ Micro-USB ដែលអាចផ្គត់ផ្គង់ថ្មបានចំនួន ៨ ម៉ោងនៃការប្រើប្រាស់។
ប្រភព៖ Cnet.com
មតិយោបល់