ព័ត៌មានបច្ចេកវិទ្យា

អត្ថប្រយោជន៍ និងរបៀបបញ្ចូលគណនី Google ដាក់ក្នុង iPhone

ការបញ្ចូលគណនី Google ដាក់ក្នុង iPhone ផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ជួយរក្សាទិន្នន័យមួយចំនួនដូចជា លេខទំនាក់ទំនង (Contacts) កំណត់ចំណាំ (Notes) ប្រតិទិន (Calendar) សារអេឡេត្រូនិច (Mail) ពីក្នុងទូរស័ព្ទមកទុកនៅក្នុងគណនី Google របស់អ្នក ដើម្បីផ្តល់ភាពងាយស្រួលក្នុងពេលដែលលោកអ្នក ធ្វើការ Restore ទូរស័ព្ទដៃ iPhone របស់អ្នក ឬក៏ទិញទូរស័ព្ទដៃ iPhone ថ្មីយកមកប្រើ ដោយគ្រាន់តែបញ្ចូលគណនី Google ដដែលនោះសារជាថ្មី រួចអ្នកនឹងទទួលបានទិន្នន័យចាស់ទាំងនោះ មកវិញនៅលើ iPhone ថ្មីដោយស្វ័យប្រវត្តិ។

របៀបអនុវត្ត៖

១ – បើកកម្មវិធី Settings

២ – ចុចលើកម្មវិធី Mail Contact Calendar

៣ – ចុចលើពាក្យ Accounts

៤ – ចុចលើពាក្យ Add Account

៥ – ចុចលើពាក្យ Google

៦ – វាយបញ្ចូលគណនី GoogleGmail រួចចុចលើប៊ូតុង NEXT

៧ – វាយបញ្ចូលលេខកូដសម្ងាត់ រួចចុចលើប៊ូតុង NEXT

៨ – ជាចុងក្រោយ គ្រាន់តែចុចលើពាក្យថា Save ជាការស្រេច

ក្រោយពេលដែលអ្នកបានបញ្ចូលគណនី ​Google​ រួចរាល់អ្នកត្រូវកែតម្រូវការប្រើប្រាស់ ដើម្បីអនុញ្ញាតឲ្យគណនី Google ធ្វើការរក្សាទុក លេខទំនាក់ទំនង (Contacts) កំណត់ចំណាំ (Notes) ប្រតិទិន (Calendar) សារអេឡេត្រូនិច (Mail) បាន។

វិធីកែតម្រូវ៖

១ – ត្រឡប់មកកាន់មឺនុយ Home វិញរួចបើកម្មវិធី Settings

២ – ចុចលើកម្មវិធី Mail

៣ – ចុចលើឈ្មោះគណនី Google ដែលបានបញ្ចូលកាលពីគ្រាមុន (Gmail)

៤ – នៅក្នុងផ្ទាំង Gmail នេះមានកម្មវិធី ៤ ដែលអាចធ្វើការទាញបើក​ ឬបិទ

  • Mail
  • Contacts
  • Calendars
  • Notes

ដើម្បីអនុញ្ញាតឲ្យគណនី Google រក្សាកម្មវិធីនោះទុកបាន សូមទាញបើកកម្មវិធីនីមួយៗ ហើយបើសិនជាមិនចង់ឲ្យគណនី Google រក្សាទុកកម្មវិធីណាមួយ សូមទាញវាបិទវិញ។

គួរបញ្ជាក់ដែលថា៖ រាល់ការរក្សាទុកទិន្នន័យទាំងអស់ វានឹងចាប់ផ្តើមធ្វើឡើង ក្រោយពេលដែលអ្នកបានបើកការអនុញ្ញាតឲ្យគណនី Google រក្សាទុក៕

មតិយោបល់