ការបើកបង្ហាញទូរស័ព្ទដៃ OnePlus 5 នឹងប្រព្រឹត្តនៅថ្ងៃទី ២១ ខែ មិថុនា ក្នុងប្រទេសចិន ហើយថ្ងៃបន្ទាប់ ធ្វើនៅប្រទេសឥណ្ឌា។ OnePlus 5 មិនទាន់បង្ហាញខ្លួនផង ក៏ទទួលបានការចុះឈ្មោះគាំទ្រជាង ៣០០,០០០ នាក់នៅលើគេហទំព័រ JD.com ទៅហើយ។
នេះគ្រាន់តែជាចំនួនអ្នកដែលចុះឈ្មោះនៅលើគេហទំព័ររបស់ក្រុមហ៊ុនចែកចាយទូរស័ព្ទមួយ នៅប្រទេសចិនប៉ុណ្ណោះ។ ជាក់ស្ដែង ការចាប់អារម្មណ៍ ពិតជាមានច្រើនជាងនេះទ្វេដង ប្រសិនបើយើងគិតទៅលើអ្នកគាំទ្រផ្សេងៗ ដែលនឹងធ្វើការជាវនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន OnePlus ទៀតនោះ។
ក្រុមហ៊ុន OnePlus កំពុងដាក់បង្ហាញរូបភាពអាថ៌កំបាំង ទូរស័ព្ទដៃជំនាន់បន្ទាប់នេះ ម្ដងបន្តិច ដោយបានបង្ហាញចេញរចនាបថផ្នែកខាងក្រោយជាមុន។ យោងតាមលោកនាយកប្រតិបត្តិក្រុមហ៊ុន OnePlus បានបង្ហើបសមត្ថភាពថតរូបរបស់ទូរស័ព្ទដៃ OnePlus 5 ក្នុងទីងងឹត និងលទ្ធភាពក្នុងការចាប់យករូបភាពមានសភាពព្រាលផ្ទៃខាងក្រោយ តាមរយ:រូបភាពមួយសន្លឹកខាងក្រោមនេះ។
ដូចដែលយើងបានដឹងហើយថា OnePlus 5 នឹងពាំនាំមកជាមួយកាមេរ៉ាភ្លោះផ្នែកខាងក្រោយ។ ចំណែកឯបន្ទះឈីប ត្រូវបានទទួលស្គាល់ពីក្រុមហ៊ុនថា នឹងប្រើប្រាស់ឈីប Snapdragon 835 ប៉ុន្តែព័ត៌មានលម្អិតជាងនេះ នៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ៕
ប្រភព៖ Gsmarena.com
មតិយោបល់