
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Apple បានប្រកាសកម្មវិធីឆ្នើមប្រចាំសប្តាហ៍មួយមានឈ្មោះថា Musemage។ វាគឺជា កម្មវិធីថតរូប និងវីដេអូ បំពាក់មុខងារកាមេរ៉ា អាចបង្វិលកែចុះឡើងបានយ៉ាងទំនើប ដូចជាកាមេរ៉ាអាជីពមួយដែរ ហើយមិនមានកម្មវិធីណាអាចធ្វើបានស្មើវាឡើយ។
មុខងារទាំងនោះ មានដូចជា រង្វង់កែវ ៣ ស្រទាប់ អាចទាញកែ ការថតផ្តោតលើវត្ថុ (Focus) ប្តូរស្ថានភាពពន្លឺ (Filter) និងបន្ថែមពណ៌ (Effect) ប្លែកៗជាច្រើន មុនពេលចាប់ផ្តើមថត។
(ចំណាំ៖ លោកអ្នកអាចកែកុនស្ថានភាពពន្លឺ និងជ្រើសរើសពណ៌ Effect មុនពេលចាប់ផ្តើមថត ដើម្បីឲ្យការកំណត់សាកសមទៅនឹងស្ថានភាពដែលកំពុងថត។)
ជាធម្មតា កម្មវិធីនេះ ដាក់លក់ក្នុងតម្លៃ ៤ ដុល្លារ នៅលើហាងកម្មវិធី AppStore សម្រាប់ឧបករណ៍ iPhone/iPad។ ប៉ុន្តែកុំបារម្ភ ក្រុមហ៊ុន Apple បានផ្តល់ជូនការលក់ពិសេស ដោយមិនគិតថ្លៃក្នុងរយៈពេល ១ សប្តាហ៍ ឬ ៧ ថ្ងៃ រាប់ចាប់ពីថ្ងៃផ្តល់ជូនដំណឹង។

ចុចដោនឡូដ សម្រាប់តែអ្នកប្រើប្រាស់ឧបករណ៍ iDevices (iPhone, iPad ឬ iPod Touch) ប៉ុណ្ណោះ៕
ប្រភពព័ត៌មាន៖ idownloadblog.com
មតិយោបល់