ព័ត៌មានបច្ចេកវិទ្យា

ចង់ឱ្យ iPhone អានអត្ថបទ ឬសារផ្សេងៗឱ្យស្តាប់អត់? ជាការងាយស្រួលបំផុត!

តើលោកអ្នកធ្លាប់ដឹងទេថា ទូរសព្ទ iPhone មានសមត្ថភាពអាចអានអក្សរ អត្ថបទ ឬសារផ្សេងៗនៅលើអេក្រង់ឱ្យអ្នកប្រើប្រាស់ស្តាប់បាន? ជាការពិតណាស់ តាមរយ:មុខងារជំនួយការសំឡេងឌីជីថល Siri ដែលក្រុមហ៊ុន Apple បានចំណាយជាង ២០០​ លានដុល្លារ ទិញយកមកអភិវឌ្ឍ និងបំពាក់លើ iOS Devices តាំងពី iPhone ស៊េរី 5s អាចបំពេញការងារនេះបាន។ ហើយវាមានភាពងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែចូលទៅកំណត់បើកមុខងារ Speak Screen ក្នុងទូរសព្ទមួយប៉ុណ្ណោះ។

លក្ខខណ្ឌអនុវត្ត៖

  • iPhone ឬ iPad ដើរលើប្រព័ន្ធ iOS 8.0 ឡើង
  • iPhone ឬ iPad ត្រូវភ្ជាប់អិុនធើណែត

របៀបអនុវត្ត៖

ជាដំបូង សូមចូលទៅកាន់កម្មវិធី Settings -> Genernal -> Accessibility

បន្ទាប់មក សូមចុចលើ Speech រួចចុចបើកលើមុខងារ “Speak Screen” ហើយចាកចេញ ជាការស្រេច។

ក្រោយពីចុចបើករួចហើយ នៅពេលចង់ឱ្យវាអានអត្ថបទ ឬសារអ្វីមួយ លោកអ្នកគ្រាន់តែចុចជាប់បន្តិចលើប៊ូតុង Home រហូតដល់មុខងារ Siri បង្ហាញឡើង (សម្រាប់ iPhone ម៉ូឌែល 6 ចុះ) រួចនិយាយពាក្យថា “Speak screen” ឬគ្រាន់តែនិយាយថា “Hey Siri” រួចនៅពេលមុខងារ Siri បង្ហាញឡើង សូមនិយាយថា “Speak screen” (សម្រាប់ iPhone ម៉ូឌែល 6s ឡើង) នោះ iPhone របស់លោកអ្នក នឹងចាប់ផ្តើមអានអត្ថបទឱ្យលោកអ្នកស្តាប់ភ្លាមៗតែម្តង។

៤- ក្នុងពេលកំពុងអាន នៅលើអេក្រង់ iPhone នឹងលេចចេញផ្ទាំងមួយ សម្រាប់លោកអ្នកគ្រប់គ្រងការអាន (លឿន ឬយឺត និងសារទៅមុខ/ទៅក្រោយ)។ ក្នុងខណ:នេះ បើចង់ឱ្យ Siri ឈប់អាន លោកអ្នកគ្រាន់តែនិយាយពាក្យថា “Stop reading”៕

មតិយោបល់