Tesjor ឬហៅថា ‘ទេសចរណ៍’ គឺជាកម្មវិធីស្មាតហ្វូន ផ្តល់ភាពងាយស្រួល ក្នុងការកម្ម៉ង់ទិញម្ហូបអាហារ ឬភេសជ្ជៈ តាមបណ្តាញអ៊ិនធើណែត ពីបណ្តាភោជនីយដ្ឋានទំនើបនានា នៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។
រាល់ការកម្ម៉ង់ទិញ នឹងត្រូវទូទាត់ជាសាច់ប្រាក់ តាមរយៈកាតធនាគារ មានដូចជា Wing, Pay&Go, Acleda Bank និងកាត Visa/Master ជាដើម។
បើយោងតាមគេហទំព័រហ្វេសប៊ុកផ្ទាល់របស់កម្មវិធីមួយនេះ បានឲ្យដឹងថា Tesjor មានដៃគូសហការចំនួន ៥០ ភោជនីយដ្ឋាន និង ១០០ទីតាំង។
Tesjor ផ្តល់ជូននូវមុខងារសំខាន់ៗ ៣ ដូចជា៖
- Dine In ការកម្ម៉ង់ ទុកមុនពេលទៅដល់ភោជនីយដ្ឋានផ្ទាល់។
- Take Out ការកម្ម៉ង់ សម្រាប់យកទៅញ៉ាំនៅខាងក្រៅ។
- Delivery ការកម្ម៉ង់ ដោយមានភ្នាក់ងារដឹកយកទៅឲ្យដល់ទីកន្លែង។
ឥឡូវនេះ កម្មវិធីកម្ម៉ង់ម្ហូបអាហារ ឬភេសជ្ជៈមួយនេះ កំពុងដាក់ឲ្យដោនឡូតជាសាធារណៈ និងឥតគិតថ្លៃ!
ចុចដោនឡូដសម្រាប់ iOS | Android
ប្រភព៖ tesjor.com | Facebook Page
មតិយោបល់