ព័ត៌មានបច្ចេកវិទ្យា

ដ្រូន Karma ដ៏ល្បីល្បាញចេញលក់សារជាថ្មី បន្ទាប់ពីមានបញ្ហាដាច់ចរន្តលើអាកាស

ក្រុមហ៊ុន GoPro ឥឡូវនេះ ចាប់ផ្តើមដាក់លក់ដ្រូន Karma នៅតំបន់អឺរ៉ុប ក្នុងចក្រភពអង់គ្លេស ប្រទេសអេស្ប៉ាញ អ៊ីតាលី និងអាល្លឺម៉ង់ ពីថ្ងៃនេះទៅ នៅលើគេហទំព័រ gopro.com និងតាមបណ្តាហាងទំនិញអនឡាញផ្សេងៗដែលទទួលចែកចាយលក់ផលិតផលនេះ។ យន្តហោះដែលមានស្លាបចក្របួននេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ១,៥០០ ដុល្លារ សម្រាប់ជម្រើសភ្ជាប់មកជាមួយកាមេរ៉ាស៊េរី Hero5 ពណ៌ខ្មៅ និងតម្លៃ ១,១០០ ដុល្លារ សម្រាប់ជម្រើសគ្មានភ្ជាប់កាមេរ៉ា Hero5។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុនក៏បានបញ្ចេញលក់ដ្រូនម៉ូឌែលនេះម្តងរួចទៅហើយផងដែរ ប៉ុន្តែ ក្រោយមកប្រហែលជា ២​ សប្តាហ៍ ក៏មានការប្រកាសប្រមូលយកដ្រូន Karma ទាំងអស់មកកាន់ក្រុមហ៊ុនវិញ ដោយសារតែដ្រូនម៉ូឌែលនេះមួយចំនួនតូច បានធ្លាក់ចុះពីលើមេឃ អំឡុងពេលហោះហើរ។ ក្រោយមក ក្រុមហ៊ុនបានរកឃើញមូលហេតុ ដោយវាបណ្តាលមកពីគន្លឹះកម្របថ្មរបស់ដ្រូនទាំងនោះ ខ្ទាស់មិនសូវជាប់ល្អ នាំឲ្យដាច់ចរន្ត រួចក៏សម្រេចចិត្តធ្វើការរចនាវាសារជាថ្មី និងកែលំអរសមត្ថភាពដ្រូនឱ្យកាន់តែប្រសើរ៕

ចុចអានអត្ថបទ៖ ក្រុមហ៊ុន GoPro ប្រកាសបញ្ចេញដ្រូន Karma សារជាថ្មី ក្នុងឆ្នាំ ២០១៧ នេះ

ប្រភព៖ theverge.com

មតិយោបល់