ព័ត៌មានបច្ចេកវិទ្យា

គន្លឹះ ៦ យ៉ាង ជួយដោះស្រាយបញ្ហា iPhone ឬ iPad ដើរទាក់ៗ ឬគាំង ឱ្យលឿនដូចថ្មី

ខណៈ iPhone និង iPad មានមុខងារ និងកម្មវិធីសម្បូរបែប វាក៏ឧស្សាហ៍កើតបញ្ហាខុសប្រក្រតីច្រើនផងដែរ ជាពិសេស គឺវាច្រើនតែដើរទាក់ៗ ឬគាំងតែម្តង។ បើលោកអ្នកជួបបញ្ហានេះ សូមសាកល្បងគន្លឹះទាំង ៦ យ៉ាង ដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោម៖

វិធីទី១ផ្តាច់ដំណើរការកម្មវិធីដែលទើបបើកប្រើថ្មីៗចោលទាំងអស់

ចុចលើប៊ូតុង Home ចំនួនពីរដងជាប់ៗគ្នា ភ្លាមនោះផ្ទាំង Fast App Switcher នឹងបង្ហាញឡើង សូមយកម្រាមដៃលោកអ្នកចំនួន ៣ អូសលើផ្ទាំងកម្មវិធីទាំងនោះឡើងលើ ដើម្បីផ្តាច់ដំណើរការប្រើប្រាស់របស់វាម្តងបី។

វិធីទី២– ចុច Force Restart

ក- សូមចុចជាប់លើប៊ូតុង បិទ/បើក របស់ទូរសព្ទ iPhone ឬ iPad របស់លោកអ្នក
ខ- ខណ:កំពុងចុចលើប៊ូតុង បិទ/បើក សូមលោកអ្នកសង្កត់លើប៊ូតុង Home (សម្រាប់ iPhone ស៊េរី 6s ចុះ) ឬប៊ូតុងបន្ថយសំឡេង (សម្រាប់ iPhone ស៊េរី 7 ឡើង)
គ- សូមចុចប៊ូតុងទាំងពីរឱ្យជាប់រហូតដល់អេក្រង់ iPhone ឬ iPad របស់លោកអ្នករលត់ ហើយឆេះ ដោយលោតចេញរូបផ្លែប៉ោមឡើងវិញ។

វិធីទី៣– លុប រួចបញ្ចូលឡើងវិញនូវកម្មវិធីទាំងឡាយណាដែលមានដំណើរការមិនរលូន

ចុចជាប់លើអេក្រង់រហូតដល់រូប icon កម្មវិធីទាំងអស់កម្រើកឡើង រួចសូមលោកអ្នកចុចលើសញ្ញាខ្វែងលើរូប icon កម្មវិធីណាមួយដែលខ្លួនចង់លប់វាចោល ជាការស្រេច។

វិធីទី៤ប្រសិនបើ iPhone ឬ iPad របស់លោកអ្នកបានធ្វើការ Jailbreak (មានកម្មវិធី Cydia) រួចបានទាញយកកម្មវិធី ឬហៅថា Tweak ពី Cydia សូមធ្វើការលុបចោល រួចបញ្ចូលឡើងវិញ នៅពេលដែលរកឃើញប្រភពនៃបញ្ហា។

វិធីទី៥– ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS លើ iPhone ឬ iPad

ចូលទៅកាន់កម្មវិធី Settings -> General -> Software Update រួចចុច​លើប៊ូតុង Update វានឹងលេចឡើងប្រសិនបើប្រព័ន្ធ iOS លើ iPhone ឬ iPad របស់លោកអ្នកទាន់ជាជំនាន់ចុងក្រោយ (iPhone ឬ iPad ត្រូវភ្ជាប់អិុនធើណែត)។

វិធីទី៦– ធ្វើការ Backup & Restore

វិធីនេះ នឹងលុបចោលទិន្នន័យ ក៏ដូចជាឯកសារនានាដែលមានក្នុង iPhone ឬ iPad របស់លោកអ្នក។ ប៉ុន្តែ វាក៏នឹងជួយឱ្យម៉ាស៊ីន iPhone ឬ iPad ដើរលឿនដូចថ្មីអីចឹងដែរ។

ក- ភ្ជាប់ iPhone ឬ iPad ជាមួយកុំព្យូទ័រ​តាមខ្សែ USB របស់វា រួចបើកដំណើរការកម្មវិធី iTunes
ខ- ភ្លាមៗនោះ សូចចុចលើឈ្មោះឧបករណ៍របស់អ្នកដែលវានឹងបង្ហាញឡើងលើផ្ទាំងកម្មវិធី iTunes
គ- បន្ទាប់មក សូមចុចលើ Backup រួចរងចាំរហូតដល់ដំណើរការរបស់វាចប់
ឃ- បន្ទាប់មកទៀត សូមចុច Restore រួចរងចាំរហូតដល់ដំណើរការរបស់វាចប់
ង- ជាចុងក្រោយ លោកអ្នកអាចសាកល្បងសាកថ្មម្តងទៀតបានហើយ!

គន្លឹះល្អៗផ្សេងទៀត:

១-របៀបជុសជុលបញ្ហា iPhone គាំង លោតចេញរូបផ្លែប៉ោម ឬរលត់ឈឹង

២-ល្បិចបង្កើនទំហំផ្ទុក iPhone ដោយមិនទាមទារការលុបចោលអ្វីទាំងអស់

៣-របៀបដំឡើងប្រើ iPhone ទើបទិញថ្មី ឲ្យត្រឹមត្រូវតាមស្តង់ដាអ្នកជំនាញ

៤-វិធីផ្ទេរទិន្នន័យពី iPhone ទៅកាន់ទូរសព្ទ Android ដោយប្រើកម្មវិធី Google Drive

៥-វិធីងាយៗ ជួយសន្សំសំចៃថាមពលថ្ម iPhone ដំណើរការលើប្រព័ន្ធ iOS 10 បានខ្ពស់បំផុត

មតិយោបល់