រដ្ឋផ្លរីដាៈ វាមិនមែនជារឿងភាគនោះទេ ប៉ុន្តែវាការជាពិត នៅថ្ងៃនេះ មានសេចក្ដីរាយការណ៍ថ្មីមកថា រថយន្តមួយគ្រឿងត្រូវបានផ្ទុះឆេះ ដោយសារតែ Samsung Galaxy Note 7 ផ្ទុះឆេះឡើងខណៈពេលកំពុងសាកថ្ម។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Phone Arena នៅថ្ងៃទី១៥ ខែកញ្ញា។
ស្ត្រីម្នាក់ឈ្មោះ Sharon Cain ជាគិលានុបដ្ឋាយិកា (អ្នកថែទាំអ្នកជំងឺ) បានឈប់រថយន្តរបស់គាត់នៅក្បែរកន្លែងកើតហេតុ និងបានថតវីដេអូ (វីដេអូខាងក្រោម) ប៉ុន្តែគាត់មិនបានឮសំឡេងស្រែកឲ្យជួយនោះទេ។ ប៉ុន្មាននាទីក្រោយមក គាត់បានឃើញបុរសម្នាក់ វ័យប្រហែលជា ៥៥ឆ្នាំ ជាអ្នកបើកបររថយន្តខាងលើ បានប្រាប់គាត់ថា គាត់បានសាកថ្ម Galaxy Note 7 នៅក្នុងរថយន្ត ដោយមុនពេលផ្ទុះឆេះ គាត់បានឮសំឡេងមួយពន្លឺឡើង រំពេចនោះគាត់ឃើញភ្លើងឆេះចេញពីទួរស័ព្ទរបស់គាត់។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung បានប្រកាសប្រមូល Galaxy Note 7 ត្រឡប់មកវិញ បន្ទាប់ពីរកឃើញថា មានករណីផ្ទុះឆេះជាច្រើនដង៕
ទស្សនាវីដេអូខាងក្រោម៖
មតិយោបល់