ប្រសិនបើ ប្រិយមិត្តប្រើប្រាស់ iPhone ទទួលបានការហៅទូរស័ព្ទចូល ចំពេលកំពុងរវល់មិនអាចលើកបាន លោកអ្នកអាចចុចបិទដោយកំណត់ការរំលឹកឲ្យហៅទូរស័ព្ទចេញទៅវិញនាពេលក្រោយបាន ដើម្បីធានាមិនឲ្យភ្លេចទាក់ទងទៅគេវិញ។
(ចំណាំៈ វិធីនេះជួយលោកអ្នកមិនឲ្យខកខានការងារ និងរក្សានូវចំណងមិត្តភាពរវាងមិត្តភក្តិ ឬក្រុមគ្រួសារឲ្យបានគង់វង្សល្អ)
ពេលនេះ Post Tech សូមណែនាំវិធីនេះជូនលោកអ្នកតាមការបង្ហាញខាងក្រោម៖
របៀបអនុវត្តន៍
១ – នៅពេលដែលមានការហៅទូរស័ព្ទចូលមក iPhone នឹងបង្ហាញផ្ទាំងមួយ មានប៊ូតុង ២ គឺ Remind Me និង Message ស្ថិតពីលើរបាចាប់ទាញទទួលទូរស័ព្ទ។ ភ្លាមនោះដែរ ប្រិយមិត្តត្រូវជ្រើសរើសយកប៊ូតុង Remind Me ដើម្បីជាការចុចបិទ និងកំណត់ម៉ោងរំលឹកឲ្យហៅទូរស័ព្ទទៅគេវិញ។
២ – បន្ទាប់មក ជម្រើសថ្មី ២ ទៀតនឹងលេចចេញមកគឺ When I leave (រំលឹកពេលចាកចេញពីទីតាំងកំពុងស្ថិតនៅ) និង In 1 hour (រំលឹកនៅពេល ១ ម៉ោងក្រោយ)
៣ – ក្រោយមក ដល់ពេលកំណត់ លោកអ្នកនឹងត្រូវបានរំលឹកដោយកម្មវិធី Reminder បង្ហាញសារមកថា Call back សូមហៅទូរស័ព្ទទៅគេវិញ
៤ – ការកំណត់នេះ ត្រូវបានកត់ត្រាជាប់ក្នុងកម្មវិធី Reminder ត្រង់ផ្ទាំង Scheduled ដូច្នេះហើយ ក្រោយពេលលោកអ្នកលែងត្រូវការវាឲ្យដាស់តឿនទៀតហើយ សូមចូលទៅកាន់កម្មវិធី Reminder ស្ថិតលើផ្ទាំង Scheduled សូមចុចធីកលើរង្វង់មូលចំពីមុខការកំណត់នោះ ដើម្បីបិទវាលែងប្រើប្រាស់។
មតិយោបល់