Huawei Y7 Prime គឺជាកំពូលស្មាតហ្វូនស៊េរីថ្មីឆ្នាំ២០១៧ របស់ក្រុមហ៊ុន Huawei ដែលត្រូវបានរចនាឡើងយ៉ាងល្អប្រណិតជាមួយនឹង សហគ្រាស ឌីហ្សាញល្អជាងគេ លំដាប់ពិភពលោក មានថាមពលថ្ម ៤០០០ mAh ជាមួយនឹងបច្ចេកវិទ្យា សន្សំថ្ម ពិសេស ប្រើប្រាស់បន្ទះឈឹប Qualcomm Octa-core, រួមជាមួយនឹងរ៉េមទំហំ (RAM) 3GB និង មានម៉េមូរីផ្ទុកទិន្នន័យក្នុងម៉ាស៊ីន ទំហំ 32GB ព្រមទាំងអាចដាក់បន្ថែមម៉េមូរីកាតបានទំហំ 128GB ប្រើប្រាស់ Android 7.0 Nougat និងស្រោបដោយផ្ទៃអ៊ីនធើហ្វិសEMUI5.1 ចេញពីប្រអប់តែម្តង ដែលធ្វើឲ្យ មានប្រតិបត្តិការលឿនរហ័ស មានសេវាពេញកប់តែម្តង។

តួរបស់ Huawei Y7 Prime ស្រោបដោយលោហះ មាំធន់ បែប Premium Unibody Design និងកា្រលដោយកញ្ចក់អេក្រង់កំរាស់ 2.5D មានកម្រិតបង្ហាញ ទំហំ 5.5 អ៊ីង IPS, 1280×720 មានបំពាក់នូវមុខងារការពារភ្នែក Eyes Care Mode ងាយស្រួលកាន់ មើល វីដេអូ រូបភាព លេងហ្គេម រឺបំពេញកិច្ចការទៅតាមតម្រូវការ។ ចំណែកឯ កាមេរ៉ាវិញ គឺឡើងកប់តែម្តង អាចផ្តិត យករូបភាពបានច្បាស់ស្រស់ស្អាតអស្ចារ្យ ទំាងមុខ (8MP) ក្រោយ (12MP) ។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ត្រឹមតែរយៈពេលខ្លី មុនពេលសម្ពោធជាផ្លូវការ Huawei Y7 Prime កាលពីខែកក្កដា ទទួលបានការគាំទ្រយ៉ាងសម្បើមរហូតដល់ដាច់ស្តុកអស់។ បន្ទាប់ពី សម្ភោធដាក់លក់ ជាផ្លូវការនាដើមខែសីហា រហូតមកទល់ចុងខែតុលា តួរលេខលក់ចេញនៃ ស្តុក Huawei Y7 Prime គឺ ដាក់អស់ៗ សឹងកម្ម៉ង់ស្តុកសម្រាប់ផ្គត់ផ្គង់ ទីផ្សារពុំចង់ទាន់។

នេះគឺជាការឆ្លុះបញ្ចាំង ពីការប្ដេជ្ញាចិត្ត ទាំងគុណភាព សុវត្ថិភាពឯកជនភាព និងតម្លៃសមរម្យ របស់យើងចំពោះអតិថិជន ដែលពួកគាត់ពិតជា មានសារៈសំខាន់ បំផុត សម្រាប់ពួកយើង។

គុណសម្បត្តិល្អៗ យ៉ាងសម្បូរបែប របស់ Huawei Y7 Prime ពិតជាអាចបំពេញបានតាមតម្រូវការប្រើប្រាស់ទូទៅ ប្រចាំថ្ងៃរបស់យើងបានយ៉ាង គាប់ប្រសើរបំផុត។ ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Prime តម្លៃ ២២៩ ដុល្លារ មានថែមកាដូពិសេសគឺ Bluetooth Speaker ចំនួន១ និង អាវយឺតមួយ និងមានថែម ស៊ីមកាតស្មាត ចំនួន១ (One Silver Smart SIM) និង Free កញ្ចប់អ៊ីនធឺណែតគម្រោង Smart Power+ Smart ចំនួន ១២សប្តាហ៍។ Huawei Y7 Prime មានលក់នៅគ្រប់ហាងទូរស័ព្ទទាំងអស់ ២៥ ខេត្តក្រុង សូមអញ្ជើញរួសរាន់ឡើង ស្តុក និងកាដូមានកំណត់!

ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំងនៅប្រទេសកម្ពុជា
Huawei Y7 Prime (229$), Huawei nova 2i (329$), Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM)។



https://youtu.be/GexwNYCVNgY
https://youtu.be/p2F0iJylXLw
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh
អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួងFacebook: www.facebook.com/huaweimobilekh
លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75
Website: www.consumer.huawei.com/kh
អ៊ីមែល៖ ngo.menghourng@huawei.com
មតិយោបល់