ខណៈបច្ចេកវិទ្យាចល័តកាន់តែរីកចម្រើន និងកាន់តែទំនើប គ្រប់យ៉ាងស្ទើរតែអាចដំណើរការលើវាបានទាំងស្រុងទៅហើយ។ កម្មវិធី ឬហៅថា App របស់វាទៀតសោតក៍មិនធម្មតាដែរ។ ពីមុនលោកអ្នកចង់ទស្សនាប៉ុស្តិ៍ទូរទស្សន៍លើអេក្រង់ទូរសព្ទដៃ គឺពិបាក និងស៊ាំញ៉ាំណាស់ ពោលគឺ ត្រូវចូលទៅកំណត់ ឬកែកូដក្នុងកម្មវិធីជាច្រើនដំណាក់កាល ហើយជូនកាលវាមិនអាចដំណើរការបានថែមទៀតផង។
លែងពិបាកដូច្នោះទៀតហើយ! ជាមួយកម្មវិធី ‘Khmer Song Free’ ឬ ‘ចម្រៀងខ្មែរ’។ វាមិនត្រឹមតែអនុញ្ញាតឱ្យលោកអ្នកស្តាប់ និងទាញយកបទចម្រៀងសម័យពេញនិយមថ្មីៗ និងបុរាណរាប់ពាន់បទទៅរក្សាទុកប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងអាចឱ្យលោកអ្នកបើកស្តាប់ការផ្សាយផ្ទាល់កម្មវិធីវិទ្យុ និងទូរទស្សន៍ក្នុងស្រុកគ្រប់ប៉ុស្តិ៍ បូកបន្ថែមក្នុងប្រទេសថៃមួយចំនួនផងដែរ។ ដើម្បីអាចទស្សនាប៉ុស្តិ៍ទូរទស្សន៍តាមកម្មវិធីនេះបាន លោកអ្នកគ្រាន់តែដំឡើងកម្មវិធី ឬ App ជំនួយមួយឈ្មោះ MX Player ដោយឥតគិតថ្លៃពី Play Store ប៉ុណ្ណោះ។

សូមចុចត្រង់នេះ ដើម្បីទាញយកកម្មវិធី Khmer Song Free ទៅដំឡើងប្រើលើស្មាតហ្វូន ឬថេប្លេតដើរដោយប្រព័ន្ធ Android របស់លោកអ្នក។
តម្រូវការកម្មវិធីៈ
- ទូរសព្ទត្រូវភ្ជាប់អីុនធើណែតតាមប្រព័ន្ធ Wi-Fi ឬ 4G/3G
- ទូរសព្ទត្រូវដើរលើប្រព័ន្ធ Android ចាប់ពីជំនាន់ 2 ឡើង
មតិយោបល់