ព័ត៌មានបច្ចេកវិទ្យា

ទូរសព្ទប្រើយូរទៅចេះតែដើរយឺត និងបាត់មេម៉ូរី? សាក Master Clean លមើល! ធានាថាលឿនដូចដើម

Master Clean គឺជាកម្មវិធីឯកទេសបំផុតក្នុងការជួយស្តារល្បឿនទូរសព្ទដែលដំណើរការដោយប្រព័ន្ធ Android ឱ្យដើរលឿនដូចដើមវិញយ៉ាងមានប្រសិទ្ធភាព តាមរយ:ការសម្អាតមេម៉ូរី ដែលជាប់ដិតដាមដោយឯកសារចាស់ៗ ឬកម្មវិធីដែលលោកអ្នកបានបើកប្រើពីមុនៗ ឬថ្មីៗ។

មិនតែប៉ុណ្ណោះ វាក៏នឹងជួយជំរុញល្បឿន RAM និង CPU របស់ទូរសព្ទថែមទៀតផង។ មួយវិញទៀត កម្មវិធីដែលអាចទាញយកទៅប្រើប្រាស់ដោយសេរីនេះ ក៏អាចជួយកម្ចាត់មេរោគដែលកំពុងបង្កការគំរាមកំហែង ឬធ្វើឱ្យទូរសព្ទដើរយឺត និងអនុញ្ញាតឱ្យលោកអ្នកងាយស្រួលក្នុងការគ្រប់គ្រងកម្មវិធីផ្សេងៗផងដែរ។

បន្ថែមពីនេះ ផ្ទាំងកម្មវិធីរបស់វា ត្រូវបានរចនាឡើងប្រកបដោយភាពងាយស្រួកក្នុងការប្រើប្រាស់ គឺលោកអ្នកគ្រាន់តែចុចម្តង ឬពីរដង​ នោះគ្រប់យ៉ាងនឹងប្រព្រឹត្តទៅដោយស្វ័យប្រវត្តិជូនលោកអ្នកតែម្តង។

ដូច្នេះ សូមប្រិយមិត្ត មិនចាំបាច់រុញរាទៀតទេ ហើយប្រញាប់ទាញយកវាទៅដំឡើងប្រើលើទូរសព្ទដៃរបស់ខ្លួនភ្លាមទៅ តាមតំណភ្ជាប់នេះ => Clean Master។ សម្រាប់ទូរសព្ទដៃស៊េរី iPhone និងកុំព្យូទ័របន្ទះស្តើង iPad សូមទាញយកកម្មវិធីដែលមានមុខងារស្រដៀងគ្នាតាមតំណភ្ជាប់នេះ Clean Master

មតិយោបល់