ព័ត៌មានបច្ចេកវិទ្យា

បន្ទះឈីប A11 សម្រាប់ iPhone បន្ទាប់កាន់តែតូចកាន់តែខ្លាំង ចាប់ផ្តើមផលិត!

បើទោះបីជាមានរឿងជម្លោះឈានដល់ការប្តឹងផ្តល់គ្នាជាមួយក្រុមហ៊ុន Apple យ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនផលិតគ្រឿងគ្រៅធំបំផុតមួយរបស់តៃវ៉ាន់ គឺ TSMC (Taiwan Semiconductor Manufacturing Company) មិនបោះបង់ការកម្ម៉ង់ពីអតិថិជនដ៏សំខាន់បំផុតមួយរបស់ខ្លួននោះដែរ។

យោងតាមប្រភពផ្សេងៗចេញពីរោងចក្របានឱ្យដឹងថា ក្រុមហ៊ុន Apple បានកម្ម៉ង់ឱ្យ TSMC ផលិតបន្ទះឈីបជំនាន់ថ្មី A11 សម្រាប់ iPhone និង iPad ស៊េរីឆ្នាំ ២០១៧ ផលិតតាមបច្ចេកវិទ្យាណឺត 10nm រួចថា វាចាប់ផ្តើមដំណើរការផលិតនៅថ្ងៃនេះហើយ។
តាមការឱ្យដឹងបន្ថែម បន្ទះឈីបនេះ មានទំហំកាន់តែតូច ហើយសមត្ថភាពកាន់តែខ្លាំង អាចជួយបង្កើនដំណើរការរបស់ឧបករណ៍រហូតដល់ ២០% និងត្រូវការថាមពលថ្មតិចជាងជំនាន់ 14nm រហូតដល់ ៤០%។

ប្រភពដដែលបានគូសបញ្ជាក់ផងដែរថា TSMC រំពឹងថានឹងអាចផលិតបន្ទះឈីប CPU ថ្មីនេះ បានដល់ ១០០ លានបន្ទះ នៅបំណាច់ឆ្នាំ ២០១៧ នេះ៕

ប្រភពព័ត៌មាន: phonearena, digitimes

មតិយោបល់