ជំងឺភ្នែកឡើងបាយមិនមែនចេះតែកើតឡើងភ្លាមៗដូចជាជំងឺមួយចំនួនទៀតនោះឡើយ វាត្រូវការពេលវេលារីកលូតលាស់យូរណាស់។ ក៏ប៉ុន្តែប្រសិនបើអ្នកមិនប្រញាប់ព្យាបាលនៅដំណាក់កាលដំបូងទេ ភ្នែករបស់អ្នកនឹងស្រវាំងបន្តិចម្តងៗរហូតដល់ដុំពណ៌សបាំងភ្នែករបស់អ្នកជិតមើលអ្វីលែងឃើញ។
កត្តាធំៗដែលបណ្តោលឲ្យកើតមានបញ្ហាភ្នែកឡើងបាយ គឺជំងឺទឹកនោមផ្អែម ភ្នែករងនូវការប៉ះទង្គិច ភាពចាស់ ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេក ការញៀនគ្រឿងស្រវឹង និងកង្វះអាហារូបត្ថម្ភ ជាដើម។ ទោះបីជាយ៉ាងណា ជំងឺភ្នែកឡើងបាយនេះអាចបង្ការបាន ដោយប្រើឱសថធម្មជាតិសាមញ្ញៗប៉ុណ្ណោះ។

១.ខ្ទឹមស
ក្នុងមួយថ្ងៃអ្នកត្រូវទំពារខ្ទឹមសទាំងឆៅឲ្យបាន២កំពឹស(ពេលណាក៏បានដែរ) ព្រោះគ្រឿងទេសមួយប្រទេសនេះ គឺជាឱសថសម្រាប់ការពារជំងឺភ្នែកឡើងបាយយ៉ាងពូកែបំផុត។
២.ទឹកឃ្មុំ
ទឹកឃ្មុំ គឺជាឱសថព្យាបាល និងការពារជំងឺរាប់មុខ ហើយក្នុងចំណោមនោះបញ្ហាភ្នែកឡើងបាយក៏អាចការពារបានដែរ។ អ្នកគ្រាន់តែបន្តក់ទឹកឃ្មុំសុទ្ធមួយដំណក់ចូលទៅក្នុងភ្នែកជារៀងរាល់ថ្ងៃ ប៉ុន្តែប្រយ័ត្នទឹកឃ្មុំក្លែងក្លាយ ព្រោះវាអាចបង្កគ្រោះថ្នាក់នដល់ភ្នែកកាន់តែខ្លាំង។
៣.ទឹកការ៉ុត
ការ៉ុតសម្បូរទៅដោយវីតាមីនA ដែលអាចដោះស្រាយបញ្ហាភ្នែកយ៉ាងពូកែបំផុត។ ដូច្នេះ ទើបអ្នកជំនាញបានផ្តល់អនុវសាន៍ឲ្យអ្នករាល់គ្នាទទួលទានទឹកការ៉ុតមួយថ្ងៃឲ្យបាន១កែវជាប្រចាំ។
ចំណាំៈ សូមប្រុងប្រយ័ត្នចំពោះការសម្លឹងចំពន្លឺព្រះអាទិត្យ ឬឧបករណ៍ដែលជះពន្លឺខ្លាំងពេក ព្រោះវាអាចធ្វើឲ្យភ្នែកឆាប់ខូច។ ម្យ៉ាងវិញទៀត អ្នកក៏គួរតែជៀសវាងគ្រឿងស្រវឹង និងឈប់ទទួលទានអាហារដែលខ្វះសារធាតុចិញ្ចឹមផងដែរ៕
ប្រភពៈ boldsky
មតិយោបល់