AirDrop គឺជាមុខងារសម្រាប់អនុញ្ញាតឱ្យអ្នកប្រើប្រាស់ iOS Devices (iPhone, iPad, & iPod Touch) ធ្វើការចែកចាយឯកសារដូចជា រូបភាព-វីដេអូ បទចម្រៀង លេខទូរសព្ទជាដើម។ល។ ឱ្យគ្នាទៅវិញទៅមកយ៉ាងរហ័ស តាមប្រព័ន្ធ Bluetooth 4.0។ វាមិនត្រូវការឆ្លងកាត់ការតភ្ជាប់ទៅកាន់បណ្តាញអិុនធើណែតអ្វីឡើង គឺគ្រាន់តែឧបករណ៍នោះឋិតនៅជិតគ្នាក្នុងរយៈចម្ងាយប្រមាណ ១០០ ម៉ែត្រប៉ុណ្ណោះ។

លក្ខខណ្ឌអនុវត្ត៖
- iOS Devices ទាំងសងខាងត្រូវបើកប្រព័ន្ធ Bluetooth និង Wi-Fi ដូចគ្នា
- iOS Devices ត្រូវដើរលើប្រព័ន្ធ iOS v10 ឡើង
របៀបអនុវត្ត៖
១– របៀបបើកមុខងារ AirDrop
- សូមបើកដំណើរការប្រព័ន្ធ Bluetooth និង Wi-Fi (មិនចាំបាច់ភ្ជាប់បណ្តាញអិុនធើណែតតាមប្រព័ន្ធ Wi-Fi ទេ)
- នៅលើទូរសព្ទ iPhone របស់លោកអ្នក សូមអូសផ្ទាំង Control Center ពីអេក្រង់ខាងក្រោមឡើង
- សូមចុចលើ AirDrop រួចចុចលើ Everyone (សម្រាប់អាចចែកចាយទៅមនុស្សគ្រប់គ្នា) ឬចុចលើ Contacts Only (សម្រាប់ចែកចាយទៅកាន់តែមនុស្សដែលមានឈ្មោះក្នុងបញ្ជីលេខទូរសព្ទ)
២– របៀបចែកចាយឯកសារចេញពី iPhone/ iPad ទៅកាន់ iOS Devices ដទៃ
- នៅលើទូរសព្ទ iPhone របស់លោកអ្នក សូមចូលទៅកាន់ ឬបើកឯកសារណាដែលចង់ផ្ញើចេញ
- បន្ទាប់មក សូមចុចលើប៊ូតុង Share (រូបប្រអប់រៀងបួនជ្រុងមានសញ្ញាព្រួញឡើងលើ)
- សូមចុចលើឈ្មោះឧបករណ៍ iOS Devices (iPhone ឬ iPad) ដែលលោកអ្នកចង់ចែកចាយឯកសារទៅកាន់ ជាការស្រេច។
បញ្ជាក់ៈ ឧបករណ៍ម្ខាងទៀតក៏ត្រូវបើក Bluetooth និង Wi-Fi ផងដែរ។

បញ្ជាក់ៈ ភ្លាមៗនោះ ឧបករណ៍ម្ខាងទៀតនឹងឃើញលោតឯកសារដែលលោកអ្នកផ្ញើទៅដោយភ្ជាប់ជាមួយជម្រើស Accept (ទទួល) ឬ Decline (មិនទទួល)៕
ប្រភពព័ត៌មានៈ iMore
មតិយោបល់