តើប្រព័ន្ធប្រតិបត្តិការ iOS 11 ដែលទើបបើកឱ្យទាញយកទៅដំឡើងប្រើទូទាំងសកលរបស់ក្រុមហ៊ុន Apple ថ្មីៗនេះ ពិតជាធ្វើឱ្យកម្មវិធីលើទូរសព្ទដៃ iPhone លោកអ្នកដើរយឺតជាងមុនឬ? មានអ្នកប្រើប្រាស់ជាច្រើនបានឆ្លើយថា ពិតជាអញ្ចឹងមែន!
យោងតាមសេចក្តីរបាយការណ៍នៅលើគេហទំព័រ The Next Web បានឱ្យដឹងថា មានអ្នកប្រើទូរសព្ទដៃ iPhone ជាច្រើននាក់ បានសម្តែងការមិនពេញចិត្តចំពោះ iOS 11 ដែលកំពុងធ្វើឱ្យកម្មវិធីនៅលើទូរសព្ទពួកគេដើរយឺត ក្រោយពី Update រួច។ មិនតែប៉ុណ្ណោះ វាក៏ធ្វើឱ្យថាមពលថ្មស្រកអស់រហ័សផងដែរ។
យោងតាមអ្នកប្រើប្រាស់ជាច្រើនដែលបានបញ្ចេញមតិលើវ៉ិបសាយ Reddit បានឱ្យដឹងថា កម្មវិធីពួកគេមួយចំនួនមិនត្រឹមតែបើកក្រចេញប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងពេលខ្លះបើកមិនចេញថែមទៀតផង។ ហើយបញ្ហានេះ កើតឡើងក្រោយពីពួកគេធ្វើការ Update ឡើង iOS ជំនាន់ថ្មីនេះរួចតែម្តង។
អ្នកប្រើប្រាស់ម្នាក់បានពោលថា «ចាប់តាំងពីខ្ញុំបាន Update ឡើង iOS 11 រួច ការបើកកម្មវិធីម្តងៗ គឺពិតជារាងស្ទក់ៗណាស់ ជូនកាលពេលហើយក៏រលត់ទៅវិញ ហើយជូនកាលត្រូវចាំមួយសន្ទុះទើបចេញ តួយ៉ាងដូចជាកម្មវិធី Safari, Reddit, ESPN, Yahoo និងកម្មវិធីផ្ញើសារជាដើម។ ហើយគាត់មិនដែលជួបបញ្ហាដូច្នេះ ពីមុនមកនោះទេ។
អ្នកប្រើ iPhone 7 ម្នាក់លើកឡើងថា កម្មវិធី Snapchat របស់គាត់មិនអាចដំណើរការបានទេ នៅពេលដែលគាត់បើតាមផ្ទាំង Notification ចំណែកកម្មវិធី Music វិញបើកមិនចេញ ហើយ iPhone របស់ខ្ញុំចាំបាច់ត្រូវ Restart ពីរបីដងក្នុងមួយសប្តាហ៍ទៀតផង។
គួររំឭកថា កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកប្រើ iPhone ដើរលើ iOS 11 ជាច្រើនក៏បានជួបបញ្ហាជាមួយកម្មវិធី FB Messenger បើកមិនចេញផងដែរ ហើយ Post Tech ក៏បានប្រាប់ពីគន្លឹះសម្រាប់ដោះស្រាយផងដែរ។ ក្រៅពីនោះ ក៏មាន iPhone អ្នកខ្លះជួបបញ្ហាឆាប់អស់ថ្មដែរ ក្រោយពីពួកគេកែឡើង iOS 11 រួច បើទោះជាពួកគេមិនសូវប្រើក្តី។
ចុះសម្រាប់ប្រិយមិត្តវិញ មានបញ្ហាដូចជាពួកគេទាំងនោះដែរឬទេ?
ក្រោយឡើង iOS 11 រួច ថ្ម iPhone អ្នកចេះតែឆាប់អស់? មានវិធីមួយអាចជុសជុលបាន ប៉ុន្តែ..
មតិយោបល់