ក្រុមហ៊ុន Apple កំពុងធ្វើតេស្តបច្ចេកវិទ្យាអិុនធើណែតឥតខ្សែជំនាន់បន្ទាប់ក្បែរទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សម្រាប់សែស្រឡាយទូរសព្ទដៃ iPhone ជំនាន់ក្រោយៗ។ នេះបើយោងតាមការឱ្យដឹងពីគណកម្មការទូរគមនាគមន៍សហព័ន្ធ FCC។
យោងតាម Business Insider ក្រុមហ៊ុនផលិត iPhone គ្រោងនឹងដាក់សាកល្បងអិុនធើណែតល្បឿន 5G ដែលប្រើប្រាស់បច្ចេកវិទ្យារលកមីល្លីមែត្រ mmWave ដូចគ្នាទៅនឹងបច្ចេកវិទ្យាដែលក្រុមហ៊ុនអាជីវកម្មអិុនធើណែត Starry ព្យាយាមប្រើដើម្បីនាំយកអិុនធើណែតល្បឿន GB តាមប្រព័ន្ធ Wi-Fi បំពាក់តាមផ្ទះ។
តាមរយៈគ្រោងការថ្មីនេះដែរ ក្រុមហ៊ុន Apple ប្រហែលជាទទួលរ៉ាប់រងការសាកល្បងតែលើផ្នែក Hardware សម្រាប់បំពាក់ឱ្យ iPhone ជំនាន់ក្រោយៗប៉ុណ្ណោះ ដោយក្រុមហ៊ុនប្រហែលជាកំពុងសំឡឹងរកអ្នកផ្គត់ផ្គង់ Modem ស្មាតហ្វូនផ្សេងមួយ ខណៈជម្លោះផ្លូវច្បាប់កំពុងបន្តមានជាមួយក្រុមហ៊ុន Qualcomm។
គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung, Qualcomm និង Intel បានប្រកាសរួចទៅហើយថា ខ្លួនមាន Hardware ដែលអាចគាំទ្រទៅលើអិុនធើណែតល្បឿន 5G៕

មតិយោបល់