កាលពីដើមខែ ក្រុមហ៊ុន LG បានផ្ញើលិខិតអញ្ជើញទៅកាន់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងព្រឹត្តិការណ៍មួយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ សីហា ជាថ្ងៃគេរំពឹងថា វត្តមានស្មាតហ្វូនអេក្រង់ធំលំដាប់កំពូលរបស់ក្រុមហ៊ុន គឺ LG V30 បង្ហាញរូបរាងពិតប្រាកដ។
ឥឡូវ អតិថិជននឹងអាចកម្ម៉ង់ទិញទូរសព្ទប្រភេទអេក្រង់ធំនេះជាមុនបាន ប្រសិនបើរបាយការណ៍ពី Android Authority ដែលថា ក្រុមហ៊ុននឹងចាប់ផ្តើមលក់ដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី ១៥ ខែសីហា ហើយនឹងនាំចូលនៅក្នុងទឹកដីអាមេរិកនៅថ្ងៃទី ២៨ ក្នុងខែដដែល ជាការពិតមែននោះ។
ការលើកឡើងបែបនេះ គឺត្រូវបានប្រភពដដែលសម្អាងលើតារាងថ្ងៃបរិច្ឆេទប្រកាសចេញរបស់ V30 ដែលខ្លួនទទួលបាន។ ក្នុងនោះ ក៏មានបញ្ជាក់ផងដែរថា វានឹងប្រកាសចេញនៅថ្ងៃទី ៣១ សីហា ក្នុងឱកាសពិព័រណ៍ IFA នាទីក្រុងប៊ែកឡាំង មុនពេលចែកចាយលក់លើទីផ្សារក្រោយពីប្រកាស ជាមួយការបើកទទួលការកម្ម៉ង់ទិញមុននៅថ្ងៃទី១៧ សីហា សម្រាប់អតិថិជននៅអាមេរិក។
ឯកសារនោះ ក៏ចង្អុលបង្ហាញផងដែរថា LG V30 អាចនឹងមានវត្តមាននៅទីផ្សារអឺរ៉ុបលើកដំបូង ដំណាលគ្នានិងទីផ្សារអាមេរិក៕
ប្រភពព័ត៌មានៈ theverge
មតិយោបល់