ថ្មីៗនេះ អ្នកប្រើប្រាស់ទូរសព្ទដៃ iPhone ដែលដំណើរការលើប្រព័ន្ធ iOS 10 ជាច្រើន កំពុងជួបបញ្ហាជាប់គាំងមួយរំពេច ដោយសារកំហុសឆ្គងថ្មីមួយ ទើបត្រូវបានពួកគេប្រទះឃើញដោយចៃដន្យនៅលើផ្ទាំង Control Center។
ដោយគ្រាន់តែយកម្រាមដៃបីចុចប៉ះលើវាព្រមៗគ្នា នោះទូរសព្ទ iPhone របស់ពួកគេនឹងមិនអាចបញ្ជាបានតទៅទៀតភ្លាមៗតែម្តង លុះត្រាតែចុចបិទ/បើកឡើងវិញ ហើយបើទោះបីជាលោកអ្នកមិនចុច ក៏វាបិទ/បើកដោយស្វ័យប្រវត្តិផងដែរ។
កំហុសឆ្គងនេះ ត្រូវបានអ្នកប្រើប្រាស់មួយចំនួនអះអាងថា កើតឡើងនៅលើគ្រប់ iPhone ដើរលើប្រព័ន្ធ iOS ជំនាន់ 10.3.1 ឡើងទាំងអស់ ប៉ុន្តែ សម្រាប់ iPad គេមិនទាន់ត្រូវបានសាកល្បងនៅឡើយទេ។ ទាក់ទងទៅនឹងបញ្ហានេះ ក្រុមការងារ Post Tech បានសាកល្បងរួចហើយ ហើយវាពិតជាជាប់គាំងដូច្នេះមែន!
សូមទស្សនាវីដេអូអំណះអំណាង៖
https://youtu.be/pQqyX4h8I1I
ទោះយ៉ាងណា ក្រោយពីជាប់គាំង និងបិទ/បើករួច iPhone របស់ក្រុមការងារ Post Tech គឺមិនឃើញមានបញ្ហាខុសប្រក្រតីអ្វីទេ ពោល វាអាចដំណើរការបានដូចធម្មតា៕
មតិយោបល់