ព័ត៌មានបច្ចេកវិទ្យា

Android Pay ទទួលបានការគាំទ្រពីធនាគារសរុបដល់ ១០០០ ហើយ!

Android Pay គឺជាកម្មវិធីផ្តល់សេវាកម្មទូទាត់ការចាយវាយថ្លៃទំនិញ ឬសេវាកម្មផ្សេងៗតាមទូរសព្ទចល័តដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនយក្ស Google។

ក្រោយពីចំណាយពេលជាច្រើនឆ្នាំដើម្បីស្វែងរកដៃគូសហការពីធនាគារ និងអង្គការស្ថាប័នហិរញ្ញវត្ថុផ្សេងៗ នៅទីបំផុតទៅ ប្រព័ន្ធទូទាត់ការចំណាយចល័តនេះ បានឈានដល់របត់ដ៏សំខាន់មួយ ដោយទទួលបានការគាំទ្រពីពីគ្រឹស្ថានធនាគាររហូតដល់ចំនួន ១០០០ បន្ទាប់ពីបានដាក់បន្ថែមថ្មីចំនួន ១៣ នៅក្នុងរយៈពេលចុងក្រោយនេះ។

ធនាគារថ្មីទាំង ១៣ នោះ គឺមិនមែនដៃគូសហការធំដំអ្វីនោះទេ ប៉ុន្តែ វាស្តែងឱ្យឃើញថា Android Pay បច្ចុប្បន្ន ទទួលបានការគាំទ្រពីស្ថាបនច្រើនជាង ១០០០ ហើយ នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ហើយបើទោះបីជាវាមិនទាន់ពេញលេញក៏ដោយ ក៏វាកំពុងខិតទៅកាន់តែជិតឡើងៗផងដែរ។

ចំពោះធនាគារថ្មីទាំង ១៣ នោះគឺរួមមាន៖
•Chevron Federal Credit Union
•Collins State Bank
•Diebold Federal Credit Union
•DuGood Federal Credit Union
•First Federal Bank
•Hawthorn Bank
•Litchfield National Bank
•People’s Choice Federal Credit Union
•Progressive Savings Bank
•Sidney Federal Credit Union
•TBK Bank
•Vacationland Federal Credit Union
•Washington Financial Bank

គួរបញ្ជាក់ថា Android Pay ជាកម្មវិធីដើរលើប្រព័ន្ធ Android មួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្គេនកាតឥណទានធនាគារ Visa ឬ Credit និងរក្សាទុកវានៅក្នុងទូរសព្ទចល័តស្មាតហ្វូនតែម្តង។ ធ្វើដូចនេះ គឺវាផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដោយមិនចាំបាច់កាន់ ឬដាក់កាតឥណទានតាមខ្លួនច្រើន​ ងាយស្រួលនឹងជ្រុះបាត់នោះឡើយ៕

ប្រភពព័ត៌មានៈAndroid Pay

មតិយោបល់