ប្រិយមិត្តប្រហែលជាត្រូវចាំតទៅទៀតហើយ នូវវត្តមានបន្ទះស្កេនក្រយៅដៃ ដែលកន្លងមកត្រូវបានប្រភពព័ត៌មានជាច្រើនអះអាង និងរំពឹងថា Samsung នឹងបំពាក់វានៅខាងក្រោមស្រទាប់អេក្រង់ខាងមុខ ត្រង់ប៊ូតុង Home របស់ Galaxy Note 8។
ត្រូវរងចាំតទៅទៀត ក៏ដោយសារតែ Samsung ទើបថ្លែងជាផ្លូវការថា ខ្លួនសម្រេចបោះបង់ចោលនូវការពាំនាំបច្ចេកវិទ្យាស្កេនក្រយៅដៃថ្មីនេះនៅលើទូរសព្ទដៃត្រកូល Note 8 ដែលនឹងចេញមកនៅចុងរដូវក្តៅខាងមុខ ដោយសារបញ្ហាសុវត្ថិភាព និងបច្ចេកវិទ្យាក្នុងការរចនាវាឡើងនៅមានកម្រិត។
គួររំឭកថា Samsung ក៏ធ្លាប់ប៉ងបំពាក់បន្ទះស្គេនក្រយៅដៃនៅខាងក្រោមអេក្រង់ទូរសព្ទស៊េរី Galaxy S8 ផងដែរ ប៉ុន្តែ ត្រូវប្តូរចិត្តវិញដោយសារបច្ចេកវិទ្យាប្រើសម្រាប់ច្របាច់បញ្ចូលអង្គណាញស្កេនក្រយៅដៃ និងកញ្ចក់អេក្រង់ស្ទើរគ្មានគែមនោះនៅមានកម្រិត ផ្គួបផ្សំពេលវេលាត្រូវបញ្ចេញមានកំណត់៕

ប្រភពព័ត៌មានៈ 9to5mac
មតិយោបល់