ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Toyota ប្រកាសប្រមូល Lexus ជិត ៧ ម៉ឺនគ្រឿង ដែលបាននាំចូលទៅចិន

ក្រុមអ្នកឃ្លាំមើលគុណភាពរបស់ចិនបានឱ្យដឹងនៅថ្ងៃសុក្រ នេះថា ក្រុមហ៊ុន Toyota Motor នឹងប្រមូលរថយន្តម៉ាក Lexus ដែលបាននាំចូលទៅប្រទេសចិន ចំនួន ៦៦,៨៣០ គ្រឿងមកវិញ បន្ទាប់ពីគេរកឃើញថា វាមានបញ្ហាដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកបើកបរ។

នាយកដ្ឋានរដ្ឋបាលទូទៅនៃផ្នែកត្រួតពិនិត្យ អធិការកិច្ច និងធានាគុណភាពរបស់ប្រទេសចិន ថ្លែងក្នុងគេហទំព័ររបស់ខ្លួនថា រថយន្ត Lexus ម៉ូដែលមួយចំនួន ដែលបានផលិតក្នុងអំឡុងខែឧសភា ២០១៤ ដល់ខែវិច្ឆិកា ២០១៦ មានបញ្ហាជាមួយនឹងកម្មវិធីហ្វ្រាំងរបស់វា។

គួររំឭកថា ក្នុងខែតុលា Toyota ក៏បានចេញសេចក្តីអំពាវនាវមួយផងដែរ ដើម្បីប្រមូលមកវិញនូវរថយន្តចំនួន ៥,៨ លានគ្រឿង នៅប្រទេសជប៉ុន អឺរ៉ុប និងចិន ដោយសារពោងខ្យល់សុវត្ថិភាពរបស់រថយន្ត ដែលផលិតដោយក្រុមហ៊ុន Takata ក្នុងខែឧសភា មានបញ្ហាជាប់គាំងមិនអាចរលាស់បាន៕

ប្រភពព័ត៌មាន reuters

មតិយោបល់