(តូក្យូ)៖ ក្រុមហ៊ុនជប៉ុន SoftBank បានយល់ព្រមទិញក្រុមហ៊ុនអង់គ្លេស Arm Holdings ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខទៅការរចនា Chip សម្រាប់ស្មាតហ្វូន ក្នុងតម្លៃ ២៣,៤ពាន់លានផោន ប្រហែល ៣២ពាន់លានដុល្លារអាមេរិក។
តំណាងក្រុមហ៊ុន SoftBank បានបញ្ជាក់ឲ្យដឹងថា បើទោះបីជាក្រុមហ៊ុនបានចំណាយលុយដ៏ខ្ពស់ក្នុងការទិញយកក្រុមហ៊ុន Arm Holdings ប៉ុន្តែក្រុមហ៊ុនបានរំពឹងថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ក្រុមហ៊ុននឹងទទួលបានជោគជ័យ ព្រោះ Arm Holdings មិនត្រឹមតែផលិត Chip សម្រាប់ស្មាតហ្វូនប៉ុណ្ណោះ ថែមទាំងផលិត Chip សម្រាប់នាឡិកាឆ្លាតវៃ, ឧបករណ៍ឆ្លាតវៃ និងសម្ភារៈមួយចំនួនទាក់ទងនឹងកីឡា។
គួរបញ្ជាក់ផងដែរថា SoftBank ជាក្រុមហ៊ុនមួយ ដែលជះលុយជាច្រើនសម្រាប់ធ្វើការវិនិយោគជាមួយនឹងក្រុមហ៊ុនល្បីៗ ដោយនៅក្នុងឆ្នាំនេះ មានក្រុមហ៊ុនមិនតិចជាង ៥នោះទេ ដែលត្រូវ SoftBank ជះលុយខ្ទង់លានដុល្លារអាមេរិក ក្នុងការទិញភាគហ៊ុន៕
មតិយោបល់