Shazamគឺជាកម្មវិធីរុករកចំណងជើងបទចម្រៀង តារាចម្រៀង និងវីដេអូចម្រៀង។ វាអាចធ្វើការស្កេនគ្រប់បទចម្រៀងដែលអ្នកដទៃកំពុងចាក់ រួចវានឹងបង្ហាញនៅលើអេក្រង់ទូរស័ព្ទដៃរបស់អ្នក ជាចំណងជើងបទចម្រៀង តារាចម្រៀង និងវីដេអូចេញមកព្រមគ្នា រួចអ្នកក៏អាចចូលស្តាប់ដោយផ្ទាល់នៅលើកម្មវិធីនេះផងដែរ។ Shazam អាចដំណើរការទៅបាន អាស្រ័យដោយមានប្រព័ន្ធអីុនធើណែតជំនួយ ហើយអាចរុករកបានតែចំពោះបទចម្រៀង Original តែប៉ុណ្ណោះ។
កម្មវិធី Shazam មានភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយកំពុងដាក់ឲ្យទាញយកដោយឥតគិតថ្លៃទាំងនៅក្នុងហាងកម្មវិធី AppStore និង Google Play។ ដើម្បីទាញយកកម្មវិធីនេះបាន សូមចុចត្រង់នេះ សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ iOS ឬ សូមចុចត្រង់នេះ សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Android។
គួរបញ្ជាក់ថា៖ បទចម្រៀងខ្មែរ ពុំទាន់ដំណើរការបាននៅឡើយទេ នៅលើកម្មវិធីមួយនេះ។ ហើយប្រសិនបើកម្មវិធី Shazam ដាក់បញ្ចូលទាំងបទចម្រៀងខ្មែរអាចស្វែងរកបាននោះ Post Tech នឹងធ្វើការប្រកាសជូនដល់ប្រិយមិត្តទាំងអស់ ឲ្យបានដឹងភ្លាមៗ។
ដើម្បីស្វែងរកប្រភពបទចម្រៀងបាន៖
១ – បើកកម្មវិធី Shazam
២ – ចុចលើប៊ូតុងធំមួយ ដែលមានរូបតាងកម្មវិធី Shazam ដោយផ្ទាល់
៣ – ដាក់ទូរស័ព្ទឲ្យជិតទៅនឹងឧបករណ៍ដែលកំពុងចាក់បទចម្រៀង ( សូមរក្សាភាពស្ងៀមស្ងាត់ )
៤ – ប្រសិនបើគ្មានសម្លេងរំខាននៅក្បែរនោះទេ កម្មវិធី Shazam ប្រាកដជាបង្ហាញប្រភពបទចម្រៀងមួយនោះ យ៉ាងជាក់ជាមិនខាន
សូមចែករំលែកកម្មវិធី Shazamនេះទៅកាន់មិត្តជាទីស្រលាញ់របស់ប្រិយមិត្តឲ្យបានដឹងគ្រប់ៗគ្នា៕
មតិយោបល់