ព័ត៌មានបច្ចេកវិទ្យា

កប់ស៊េរី! ទូរទស្សន៍ 4K អេក្រង់យក្ស ថ្លៃស្មើវិឡាប្រណិតពីរបី

C Seed គឺជាទូរទស្សន៍ធំជាងគេបំផុតមិនធ្លាប់មាន ជាមួយការបំពាក់អេក្រង់ 4K ទំហំរហូតដល់ ២៦២ អីុញ ហើយវាត្រូវបានផលិតឡើងសម្រាប់លោកអ្នកដែលមិនខ្វល់ពីស្លាកតម្លៃរបស់វា។

ជាមួយអេក្រង់ទំហំធំរហូតដល់ ២៦២​ អីុញ C Seed ធ្វើឱ្យទូរទស្សន៍អេក្រង់ទំហំ ១០០ អីុញ របស់ក្រុមហ៊ុន Samsung ឬ LG ក្លាយជាកូនម៉ូនីទ័រដ៏តូចមួយ បើ សិនដាក់ផ្ទឹមនឹងគ្នា។

ជាមួយការរចនាឡើយដោយគ្មានស៊ុមអេក្រង់ និងមានជើងទម្រដ៏ស្តើងនៅខាងក្រោម C-Seed 262 មានទម្ងន់រហូតដល់ទៅជិត ៨០០ គីឡូក្រាម ភ្ជាប់មកជាមួយប្រព័ន្ធសំឡេងបំពាក់ក្នុងរោងកុន 9.1 និងប្រព័ន្ធតភ្ជាប់ទៅកាន់ឯកសារវីដេអូ 4K។

ដើម្បីទទួលបាននូវបទពិសោធន៍នៃការទស្សនារូបភាពនៅលើអេក្រង់ទូរទស្សន៍ដ៏ធំសម្បើមបែបនេះ អតិថិជនត្រូវតែហ៊ានចំណាយទៅលើតម្លៃក៏ខ្ពស់កប់របស់វា។

បើគិតត្រឹមតែតួទូរទស្សន៍តែឯង វាមានតម្លៃរហូតដល់ ៥៣៩,០០០ ដុល្លារឯណោះ ហើយបើចង់បំពាក់បន្ថែមនូវកញ្ចប់ពិសេសរបស់វាមួយទៀត គឺត្រូវចំណាយ ៣៨,៥០០ ដុល្លារផ្សេងទៀត ដែលតម្លៃនេះ អាចល្មមយកមកទិញវិឡាប្រណិតៗនៅស្រុកខ្មែរ បានដល់ទៅពីរបីឯណោះ៕

ប្រភពព័ត៌មាន: theverge

មតិយោបល់