ក្រុមហ៊ុន Amazon និង Nike បានចាប់ដៃគូរសហការគ្នា ដាក់លក់ស្បែកជើង Nike នៅលើហាងទំនិញអនឡាញយក្ស Amazon ដើម្បីទប់ស្កាត់ការលក់ផលិតផលក្លែងក្លាយ។ នេះដោយយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Bloomberg។ កិច្ចព្រមព្រាងនេះ ធ្វើឱ្យមានការជោគជ័យធំសម្រាប់ក្រុមហ៊ុនទាំងពីរ។ ដូចដែលវាបានផ្ដល់ជូនក្រុមហ៊ុន Nike ក្នុងការក្ដោបក្ដាប់លើនិយ័តកម្មការលក់នៃផលិតផលចម្លងពីអ្នកលក់បន្ដ និងផលិតផលដើមដែលទិញចូលជាដេប៉ូ ដោយអ្នកចែកចាយមិនមានអាជ្ញាប័ណ្ណ នៅលើហាងទំនិញអនឡាញ Amazon.com។ ម្យ៉ាងវិញទៀត វាក៏បានផ្ដល់ជូនក្រុមហ៊ុន Amazon នូវប្រភពចំណូលថ្មីច្រើនគួរសមនៅក្នុងទីផ្សារសម្លៀកបំពាក់និងស្បែកជើង ដែលជាវិស័យសំខាន់នៅក្នុងការជំរុញធំទូលាយមួយពីក្រុមហ៊ុន Amazon ដើម្បីបង្កើតឱ្យមានការរីកចំរើនផ្នែកសម្លៀកបំពាក់ និងម៉ូដទាន់សម័យ។
ក្រុមហ៊ុន Nike ធ្លាប់បានដាក់លក់ស្បែកជើងដែលខ្លួនផលិត នៅលើគេហទំព័រ Zappos.com ដែលមានការគ្រប់គ្រង់ដោយ Amazon។ ទោះយ៉ាងណា Nike មិនដែលអនុញ្ញាតឲ្យ Amazon ដាក់លក់ផលិតផលរបស់គេដោយផ្ទាល់នោះទេ គឺខុសគ្នាទៅនឹង គូរប្រជែងផលិតស្បែកជើង Adidas និង Under Armour ដែលសុទ្ធតែដាក់លក់នៅលើហាងទំនិញអនឡាញ Amazon ទំព័រមុខតែម្ដង។
លើសពីការកាត់បន្ថយចំណែកអ្នកលក់ភាគីទី៣ ដែលស្ដុកផលិតផល Nike ទុកដោយមិនការគ្រប់គ្រងផ្ទាល់ពីក្រុមហ៊ុន។ វាថែមទាំងអាចនឹងផ្ដល់ជូនក្រុមហ៊ុន Nike នូវការទំនាក់ទំនងទៅកាន់ក្រុមអតិថិជនថ្មី ដែលចូលចិត្តទិញអីវ៉ាន់ពីក្នុងហាងទំនិញអនឡាញ Amazon ឱ្យផ្លាស់ប្ដូរការទិញស្បែកជើងតាមហាង មកនៅលើអនឡាញវិញ៕
ប្រភព៖ The verge
មតិយោបល់