ព័ត៌មានបច្ចេកវិទ្យា

កាន់តែច្បាស់! Apple កំពុងតេស្តមុខងារស្កេនមុខ 3D សម្រាប់ជំនួស Touch ID ក្រាលក្រោមអេក្រង់

កាលពីថ្ងៃម្សិលមិញ ព័ត៌មានដែលថា Apple ប្រហែលត្រូវបង្ខំចិត្តបោះបង់បច្ចេក​វិទ្យាស្កេនក្រយៅដៃបំពាក់ខាងក្រោមស្រទាប់អេក្រង់របស់ទូរសព្ទ iPhone 8 ហើយ​ដាក់ជំនួសមកវិញនូវមុខងារស្កេនផ្ទៃមុខ 3D បានល្បីខ្ចរខ្ចាយពេញបណ្តាញព័ត៌មានអនឡាញ។

លុះមកដល់ថ្ងៃនេះ ស្រាប់តែប្រភពច្បាស់ការថ្មីមួយទៀតចេញពីក្រុមហ៊ុន Apple ផ្ទាល់ ដោយសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ក្រុមហ៊ុនផលិត iPhone កំពុងសាកល្បង​មុខងារស្កេនផ្ទៃមុខ 3D សម្រាប់ iPhone 8 ដើម្បីត្រៀមដាក់ជំនួសបន្ទះស្កេនក្រយៅដៃក្រោមអេក្រង់ ដោយសារបញ្ហាពេលវេលា​ និងបច្ចេកទេស។

ប្រភពដដែលបន្ថែមថា មុខងារស្កេននោះ ក៏ប្រហែលជានឹងភ្ជាប់មកជាមួយសម​ត្ថភាពស្កេនប្រស្រីភ្នែកដូចជា Galaxy S8 និង​ S8+ អីចឹងដែរ បន្តែវានឹងមានល្បឿនដំណើរការថតសម្គាល់ផ្ទៃមុខមនុស្សរហ័សមិនគួរឱ្យជឿ ជាមួយល្បឿនស្កេនរាប់រយមីល្លីវិនាទីឯណោះ៕

ប្រភពព័ត៌មាន: gizmoto

មតិយោបល់