ព័ត៌មានបច្ចេកវិទ្យា

ធ្លាប់ឆ្ងល់អត់ ម៉េច iPhone មានរន្ធតូចមួយក្បែរកាមេរ៉ាក្រោយ?

តើប្រិយមិត្តណាខ្លះចាប់អារម្មណ៍ថា ទូរសព្ទ iPhone មានរន្ធតូចមួយឋិតនៅខាងស្តាំកាមេរ៉ាក្រោយ? ហើយមានឆ្ងល់ទេថា នោះគឺជារន្ធអ្វី? ជារន្ធស្រូបពន្លឺចូលកាមេរ៉ា! ឬជារន្ធសម្រាប់ចុច Reset កម្មវិធី!

តាមពិតទៅ នោះគឺជារន្ធសម្រាប់ស្រូបសំឡេង ឬគេច្រើននិយមហៅថារន្ធ Mix ទីបី ដែលក្រុមហ៊ុន Apple បានដាក់បន្ថែមនៅលើទូរសព្ទដៃ iPhone ចាប់ពីម៉ូឌែល 5s ឡើង ដើម្បីបង្កើនសមត្ថភាព និងមុខងារស្រូបសំឡេងដល់ផលិត​ផល​ទូរសព្ទរបស់ខ្លួន។ ជាសរុប រន្ធសំឡេងនេះ គឺមានដល់ទៅ ៣: មួយឋិតនៅគែមទូរសព្ទខាងក្រោម មួយឋិត​នៅលើផ្ទៃ​អេក្រង់ក្បែរកាមេរ៉ាមុខ និងមួយចុងក្រោយឋិតនៅក្បែរកាមេរ៉ាក្រោយនេះឯង។

ចំពោះគោលបំណងដែល Apple ដាក់បន្ថែមរន្ធស្រូបសំឡេងទីបីនេះ ត្រូវបានលោក Phil Schiller ធ្លាប់ប្រាប់ឱ្យដឹងថា គឺដើម្បីជួយបង្កើនគុណភាពសំឡេងក្នុងការហៅទូរសព្ទចេញតាមកម្មវិធី FaceTime ជួយកាត់បន្ថយសំឡេងរំខានពីបរិយាកាសខាងក្រៅ និងសម្រាប់ប្រើស្រូបសំឡេងបញ្ជាលើមុខងារ Siri ជាដើម៕

//youtu.be/c0lsV4be3UE

ប្រភពព័ត៌មាន: metro

មតិយោបល់