អាល្លឺម៉ង់ៈ រដ្ឋាភិបាលអាល្លឺម៉ង់ បានស្នើដល់ក្រុមហ៊ុន Facebook បញ្ឈប់ការប្រមូលទិន្នន័យរបស់អ្នកប្រើកម្មវិធី WhatsApp នៅក្នុងប្រទេសអាល្លឺម៉ង់ ព្រមទាំងលុបចោលទិន្នន័យនោះជាបន្ទាន់ ព្រោះទង្វើមួយនេះវាបានខុសពីច្បាប់របស់ប្រទេស និងបានរំលោភលើសេចក្ដីទុកចិត្ត។
គណៈកម្មការគ្រប់គ្រងទិន្នន័យ និងសេរីភាពរបស់អាល្លឺម៉ង់ បានបញ្ជាក់ថា Facebook មិនបានសហការជាមួយរដ្ឋាភិបាលក្នុងការផ្ដល់ទិន្នន័យ ឬព៍ត៌មានផ្សេងៗដល់រដ្ឋាភិបាល ទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយឡើយ ផ្ទុយទៅវិញ បែរជាចេញច្បាប់ថ្មី ដោយប្រមូលទិន្នន័យពីអ្នកប្រើ WhatsApp ទៅរក្សាទុកផ្ទាល់ខ្លួនទៅវិញ។
គួរបញ្ជាក់ផងដែរថា WhatsApp បានត្រូវបាន Facebook ក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិក ដោយគិតមកដល់ពេលនេះ មានអ្នកប្រើចំនួន ៣៥លាននាក់នៅក្នុងប្រទេសអាល្លឺម៉ង់៕

មតិយោបល់