Meizu Pro 7 & Pro 7 Plus កាមេរ៉ាក៏ភ្លោះ អេក្រង់ក៏ភ្លោះ ក្រុមហ៊ុន Meizu បានបង្កើតភាពភ្ញាក់ផ្អើលមួយដល់ពិភពលោក តាមរយៈស្មាតហ្វូនស៊េរី Pro 7 ថ្មីរបស់ខ្លួន ដែលបានប្រកាសចេញជាផ្លូវការហើយ ជាមួយការបំពាក់អេក្រង់ដល់ទៅពីរ បន្ថែមពីលើកាមេរ៉ាភ្លោះនៅពីក្រោយ។
សមាជិកគ្រួសារ Meizu ត្រកូល Pro ថ្មីនេះ ត្រូវបានផលិតចេញជាពីរម៉ូឌែល មួយម៉ូឌែលធម្មតា និងមួយទៀត ម៉ូឌែល Plus។ មែនទែនទៅ អ្វីដែលគេចាប់អារម្មណ៍ និងការយកចិត្តទុកដាក់បំផុតនោះ គឺមិនមែនលក្ខណៈ សម្បត្តិ Hardware ដែលត្រូវបានបង្កើនឱ្យកាន់តែខ្ពស់ធៀបទៅនឹងស៊េរីមុនរបស់វានោះទេ ប៉ុន្តែ គឺទៅលើកូន អេក្រង់បន្ថែមថ្មីមួយបំពាក់នៅតួទូរសព្ទខាងក្រោយពីក្រោមកាមេរ៉ាភ្លោះ។
វាជាអេក្រង់ AMOLED ពណ៌ធម្មជាតិប្រភេទប៉ះបញ្ជា ដែលអនុញ្ញាតឱ្យលោកអ្នកអាចប្រើប្រាស់មុខងារមួយចំនួន ដូចជាមើល និងគ្រប់គ្រងសារដំណឹង តន្ត្រី ហើយប្រាកដថា គឺអាចប្រើជាកញ្ចក់ឆ្លុះថតរូប Selfie តាមកាមេរ៉ាខាងក្រោយ ដែលដូចទៅនឹងការរំពឹងទុកអីចឹង។
លក្ខណៈសម្បត្តិសំខាន់ៗរបស់ Meizu Pro 7 និង Pro 7 Plus៖
- ស៊ីមកាត: អាចប្រើស៊ីមកាតប្រភេទ Nano ពីរក្នុងពេលដំណាលគ្នា
- អេក្រង់មុខ: Super AMOLED ទំហំ ៥.២ អីុញ (១០៨០x១៩២០ភិចសែល) និង ៥.៧ អីុញ (១៤៤០x២៥៦០ភិចសែល)
- អេក្រង់ក្រោយ: AMOLED ទំហំ ២ អីុញ
- បន្ទះឈីប: Mediatek MT6799 Helio X30 ជំនាន់ Deco-core 2.5 GHz
- មេម៉ូរី: RAM-ROM ៤-៦៤ GB និង ៦-៦៤/១២៨ GB- កាមេរ៉ា: កាមេរ៉ាមុខ-ភ្លោះក្រោយ ១៦-១២ MP (អាចថតវីដេអូខ្នាត ២១៦០p)- ថាមពលថ្ម: ៣០០០ និង ៣៥០០ mAh
- បច្ចេកវិទ្យាសាកថ្មរហ័ស mCharge 4.0
- ពណ៌: ខ្មៅ មាស ក្រហម និង ខ្មៅ មាស ប្រាក់
- តម្លៃ: ចាប់ពី ៤៣០ ដុល្លារ និង ៥៣០ ដុល្លារ
ប្រភពព័ត៌មានៈ phonearena, gsmarena
មតិយោបល់