ព័ត៌មានបច្ចេកវិទ្យា

វិធីលាក់ Post ចាស់ៗលើ Facebook ពីភ្នែកជនចម្លែក

លោកអ្នកប្រហែលជាឧស្សាហ៍បង្ហោះពាក្យពេចន៍ រូបភាព វីដេអូ ឬចែករំលែកព័ត៌មានផ្សេងៗក្នុងមួយថ្ងៃៗលើបណ្តាញសង្គម Facebook ហើយមើលទៅ? បើដូច្នេះមែន លោកអ្នកគួរតែកុំបើកចំហរឱ្យវាអាចត្រូវបានអ្នកដទៃចូលមើលរហូតអី។

Facebook បានផ្តល់នូវមុខងារការពារឯកជនភាពមួយដល់អ្នកប្រើប្រាស់ ដែលវាអនុញ្ញាតឱ្យលោកអ្នកបំបាំង Post ចាស់ៗពីភ្នែកជនចម្លែក ឬអ្នកមិនមែនជា Friend ក្នុង Facebook មិនអាចចូលមើលដោយសេរីបាន តាមវិធីខាងក្រោម៖

របៀបអនុវត្ត៖

1- ចូលទៅកាន់គណនី Facebook របស់លោកអ្នក
2- ចុចលើប៊ូតុងសញ្ញាព្រួញចុះក្រោម នៅជ្រុងអេក្រង់ខាងលើ ផ្នែកខាងស្តាំង
3- ជ្រើសរើស Settings រួចចូលទៅកាន់ Privacy
4- ចុចលើប៊ូតុង Edit (រូបខ្មៅដៃ) លើ “Limit the audience for posts you’re shared with friends of friends or Public?”

5- ចុចលើ Limit Old Posts រួចចុចលើ Confirm
6- ចុចលើប៊ូតុង Close ជាការស្រេច។

បញ្ជាក់: បន្ទាប់ពីអនុវត្តនូវគន្លឹះនេះរួចហើយ អ្នកដែលមិនមែនជា Friend ក្នុង Facebook របស់លោកអ្នក នឹងអាចឃើញត្រឹមតែអ្វីៗដែលលោកអ្នកទើបបង្ហោះថ្មីៗតែប៉ុណ្ណោះ៕

 

 

មតិយោបល់